ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​៖ ១០​ថ្ងៃ​ដើមខែ​កញ្ញា​នេះ ​កម្ពុជា​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ស្ទើរ​រាល់ថ្ងៃ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ថ្ងៃ​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​នេះ នៅ​កម្ពុជា​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ​។ ជាក់ស្ដែង​គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ​ខែកញ្ញា​នេះ មាន​អគ្គិភ័យ​កើតឡើង​ចំនួន​១២​ករណី​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ថ្ងៃ​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​នេះ នៅ​កម្ពុជា​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ​។ ជាក់ស្ដែង​គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ​ខែកញ្ញា​នេះ មាន​អគ្គិភ័យ​កើតឡើង​ចំនួន​១២​ករណី​ទៅ​ហើយ ​។

បើ​តាម​ឯកឧត្តម ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឥ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​ក​ញ្ញា​ ឆ្នាំ​២០២៥ ​ថា ​គ្រោះកាច​នេះ​បាន​បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​៨​ខ្នង បន្ទប់​១ តូប​លក់ដូរ​១ ឃ្លាំង​១​ខ្នង យានដ្ឋាន​១​កន្លែង ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ខណៈ​ក្នុង​ចំណោម​​ជន​រង​គ្រោះ ក៏​មាន​ករណី​ស្លាប់​ផង​ដែរ ​។

តាម​អ្នកនាំពាក្យ​ថា ករណី​អគ្គិភ័យ​ទាំងនោះ មាននៅ​រាជធានី​ភ្នំពេញ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តឧត្តរមានជ័យ​ ។ លោក​សម្ដែង​ការ​សោកស្ដាយ​ជាមួយ​ពលរដ្ឋ​រង​គ្រោះ និង​បាន​លើកទឹកចិត្ត​ខ្ពស់ ចំពោះ​ការ​ខិតខំ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ ។

ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ករណី​អគ្គិភ័យ​នេះ ឯកឧត្តម​ទូច សុ​ឃៈ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ទោះជា​ពេល​នេះ​ជា​រដូវវស្សា​ក៏​ដោយ ជា​ពិសេស​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ទាំង​តាម​បណ្ដា​ខ្នង​ផ្ទះ ទី​សក្ការៈ និង​វត្ត​អារាម ជាដើម​។

ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​ក៏​ទទូច​ឱ្យ​ពលរដ្ឋ​ត្រៀម​ជា​និច្ច បំពង់​ពន្លត់​អគ្គិភ័យ ធុង​ទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ និង​ទុកដាក់​សារធាតុ​ងាយ​ឆេះ ឬ​ផ្ទុះ​ឱ្យ​បាន​ត្រឹមត្រូវ មុន​ចេញពីផ្ទះ​ត្រូវ​បិទ​ប្រព័ន្ធ​អគ្គិសនី និង​ពន្លត់ភ្លើង​ចង្ក្រាន ចង្ក្រានហ្គាស​ឬ​ឧស្ម័ន ទៀន ធូប ជាដើម​។  

ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​មាន​ករណី​អគ្គិភ័យ​ចំនួន​ជាង​១​ពាន់​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់ និង​របួស​៤៣​នាក់​។ រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៥​នេះ​វិញ មាន​ជាង ៥០០​លើក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​២១​នាក់​។ នេះ​មិន​ទាន់​គិត​ពី​ការ​ខូចខាត​សម្ភារៈ និង​ទ្រព្យសម្បត្តិ​ផង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ