ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយប្រឈមនឹងមហារីកមាត់ស្បូន។ តើមាននរណាខ្លះទៅ?
នារីដែលមិនរៀបការ មិនធ្លាប់កើតកូន ងាយប្រឈមនឹងជំងឺមហារីកមាត់ស្បូនខ្លាំងណាស់ ព្រោះនៅពេលដែលអ្នកមិនបានបង្កើតកូន នឹងគ្មានសារធាតុម្យ៉ាងសម្រាប់ការពារស្បូនអ្នកឡើយ។ ជាហេតុដែលធ្វើឲ្យសុខភាពអាចកើតមានបញ្ហាបាន។
មនុស្សស្រីដែលមិនអាចទទួលបានភាពស៊ីចង្វាក់គ្នាក្នុងការរួមភេទ ឬប្រើវិធីខុសក្នុងការរួមភេទ ដោយមិនប្រកាន់អនាម័យខ្ពស់ នឹងងាយប្រឈមនឹងជំងឺមហារីកមាត់ស្បូននេះខ្លាំងណាស់។
នារីដែលរំលូតកូនចោលច្រើន នឹងធ្វើឲ្យសុខភាពស្បូនទ្រុឌទ្រោមជាខ្លាំង។ ជាហេតុដែលធ្វើឲ្យជំងឺមហារីកនេះអាចមករកគ្រប់ពេល។ ដូចនេះ អ្នកគួរតែការពារឲ្យបានល្អប្រសិនជាអ្នកមិនចង់មានកូនដោយចៃដន្យ។
មនុស្សស្រីដែលតែងតែប្រឈមនឹងសម្ពាធផ្សេងៗ គិតច្រើនធ្វើឲ្យកើតជំងឺបាក់ទឹកចិត្ត គេងមិនលក់ សុបិន្តច្រើន ឬអារម្មណ៍មិននឹងនរដោយឡើងចុះមិនទៀងក្នុងវ័យកណ្តាល នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកមាត់ស្បូនដូចគ្នា។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យបានល្អ ទើបមិនកើតជំងឺមួយនេះ៕
ចែករំលែកព័តមាននេះ