ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​កន្ទ្រប់​បាន​ក្រុម​អ្នក​លួច​ឆ.ក់​ត្រី​តាម​ភូមិ​០៣​នាក់​​ប្រគល់​ឲ្យ​មន្ត្រី​ជលផល​ដុះក្អែល​

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ប្រើ​ឧ​បករ​ណ៍​ខុសច្បាប់​លួច​ឆក់​ត្រី​ក្នុងភូមិ​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចេញ​ល្បាត​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​បាន រួម​ជាមួយនឹង​វត្ថុ​តាង​គ្រប់​ដៃ​ផង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៩ កញ្ញា ក្នុងភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ …

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ប្រើ​ឧ​បករ​ណ៍​ខុសច្បាប់​លួច​ឆក់​ត្រី​ក្នុងភូមិ​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចេញ​ល្បាត​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​បាន រួម​ជាមួយនឹង​វត្ថុ​តាង​គ្រប់​ដៃ​ផង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៩ កញ្ញា ក្នុងភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ  ពេល​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ។

​យោង​របាយ​ការ​ណ៍​សមត្ថកិច្ច ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​កំប៉ិកកំប៉ុក​ទាំង​០៣​នាក់​នោះ​មាន  ១-​ឈ្មោះ គឹ​ម សំណាង អាយុ​៣២​ឆ្នាំ  ២-​ឈ្មោះ បឹ​ប យ៉ុ​ង អាយុ​៣៣​ឆ្នាំ និង៣-​ឈ្មោះ ផេង សុផល អាយុ​៤៣​ឆ្នាំ​ ។  ពួក​គេ​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​សង្កែ ឃាត់ខ្លួន​ពេល​កំពុង​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​ត្រី​ដោយ​ខុសច្បាប់​ ។

បើ​តាម​របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា  ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​០៣​នាក់​នេះ  សមត្ថ​កិច្ច​ដកហូត​បាន​វត្ថុ​តាង «​ឧ​បករ​ណ៍​​ឆក់​ត្រី​»​ចំនួន​០៣​ឈុត រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​។  ក្រោយ​សាកសួរ​បឋម សមត្ថកិច្ចបាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់ ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជលផល​ដុះក្អែល  ឬ​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ