អភិបាលខេត្តប៉ៃលិន រៀបចំកែលម្អបន្ថែមត្រង់ចំណុចជ្រោះសែនសុខ ដើម្បីសោភ័ណភាព និងលើកកម្ពស់វិស័យទេសចរណ៍
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យមើលនៅត្រង់ចំណុចជ្រោះសែនសុខ ស្ថិតក្នុងភូមិទឹកចេញ ឃីស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរៀបចំធ្វើការកែលម្អ ត្រង់ចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដោយធ្វើឱ្យមានទាក់ទាញ និងបង្កើតនូវសោភ័ណភាពស្រស់ស្អាត ទាក់ទាញចំណាប់អារម្មណ៍ ជាពិសេសក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែចូលមកលេងយ៉ាងច្រើនកុះករ ដែលអាចឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែរីកចម្រើនថែមទៀត ។
បើតាមការលើកឡើងរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានមានប្រសាសន៍ថា ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ដែលបច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បាននិងកំពុងដុតដៃដុតជើង យ៉ាងមមាញឹកខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាបង្កើតជាទេសភាព ក្នុងការលម្អបន្ថែម និងការថែទាំស្រោចទឹកជាប់ជាប្រចាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៏ដូចជា បន្ថែមនូវក្រវាត់ពណ៌បៃតងក្នុងទីក្រុងឱ្យមានសោភ័ណភាពស្រស់បំព្រង គួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តប៉ៃលិន ដែលជាទឹកដីត្បូងពេជ្រ ឱ្យកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងៗ ដែលអាចឈរជើងនៅក្នុងស្រុកជាប់ មិនចំណាកស្រុកទៅធ្វើការនៅប្រទេសគេឡើយ ។
សូមបញ្ជាក់ផងដែរថា លោកជំទាវអភិបាលខេត្តប៉ៃលិន គ្រោងនឹងដាក់បន្ថែម ពុទ្ធបដិមាផ្ចាញ់មា ដ៏ធំ ដែលធ្វើអំពីថ្មភ្នំ នៅចំណុចជ្រោះសែនសុខស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាពកាន់តែប្លែកភ្នែកថែមទៀត៕
ចែករំលែកព័តមាននេះ