ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ដំបងនឹងមានរោងចក្រកែច្នៃដំណាប់ស្វាយ ម្នាស់ និងតាង៉ែន តម្លៃ២៧លានដុល្លារ

1 នាទី មុន

ស្វាយ​ដែល​ជា​ទូទៅ អាច​សល់​ចោល នៅ​ខាង​ខេត្តបាត់ដំបង អាច​ជួយ​សង្គ្រោះ​ស្រប​ពេល​ដែល​ខេត្ត​នេះ​នឹង​មាន​រោងចក្រ​កៃ​ច្នៃ​ផ្លែ​ឈើ​មួយ ដែល​វិនិយោគ​នៅ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​២៧​លាន​ដុល្លារ ។ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា​ថា រោងចក្រ​នេះ…

ស្វាយ​ដែល​ជា​ទូទៅ អាច​សល់​ចោល នៅ​ខាង​ខេត្តបាត់ដំបង អាច​ជួយ​សង្គ្រោះ​ស្រប​ពេល​ដែល​ខេត្ត​នេះ​នឹង​មាន​រោងចក្រ​កៃ​ច្នៃ​ផ្លែ​ឈើ​មួយ ដែល​វិនិយោគ​នៅ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​២៧​លាន​ដុល្លារ ។

រូបតំណាងដោយ AI

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា​ថា រោងចក្រ​នេះ គឺ​មានឈ្មោះ​ថា បៃ ស៊ី​ង សេង អ៊ី​ន​ដាស​ស្ទ្រី ឯ​.​ក (Bai Xing Sheng Industry Co. Ltd) ដែល​មា​នទី​តាំងនៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង​ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង​។

រូបតំណាងដោយ AI

តាម​ការ​ប្រកាស​ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​សរុប​២៧​លាន​ដុល្លារ​ដែល​អាច​បង្កើត​ការងារ​ធ្វើ​បាន ប្រមាណ​ជា​១.១៦០​កន្លែង ហើយ​អាច​កែ​ច្នៃ​ផលិតផល​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ ជា​ពិសេស គឺ​ដំណាប់​ស្វាយ ម្នាស់ និង​តា​ង៉ែ​ន ដែល​សុទ្ធសឹងតែ​ជា​ដំណាំ​ដែល​មាន​សក្តានុពល​សម្រាប់​មូលដ្ឋាន​នោះ ៕

រូបតំណាងដោយ AI
រូបតំណាងដោយ AI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ