ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​កម្ពុជា​៖ ​ប្រទេស​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សន្តិវិធី បន្ទាប់​ពី​សង្គ្រាម​ដោយ​ផ្អែក​លើ​គោលបំណង​ធម្មនុញ្ញ​UN

58 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ព្រះករុណា​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​មាន​ព្រះ​បន្ទូល​ថា​ប្រទេស​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សន្តិវិធី បន្ទាប់​ពី​សង្គ្រាម ដោយ​ផ្អែក​លើ​គោលបំណង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។ ឯកឧត្តម ​វ៉ាង…

រាជធានី​ភ្នំពេញ​ ៖ ​ព្រះករុណា​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​មាន​ព្រះ​បន្ទូល​ថា​ប្រទេស​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សន្តិវិធី បន្ទាប់​ពី​សង្គ្រាម ដោយ​ផ្អែក​លើ​គោលបំណង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។

ឯកឧត្តម ​វ៉ាង វិ​ន​បិ​ន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៃ​កម្ពុជា​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​១១ ខែកញ្ញា ឆ្នាំ​២០២៥​ថា ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​បាន​សព្វព្រះរាជហឫទ័យ​ទទួល​កិច្ច​សម្ភាសន៍​ជា​ពិសេស​ជាមួយ​សារព័ត៌មាន​ចិន People’s Daily​ ថា ឆ្នាំ​នេះ​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៨០ នៃ​ជ័យជម្នះ​សង្គ្រាម​ប្រជាជនចិន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ជប៉ុន និង​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​ពិភពលោក​។

ប្រជាជន​ចិន​ជាមួយនឹង​ការ​លះបង់​ប្រជាជាតិ​ដ៏​ធំធេង បាន​ទ្រទ្រង់​សមរភូមិ​សំខាន់​នៅ​ទិស​បូព៌ា​ចំពោះ​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​ពិភពលោក បាន​រួមចំណែក​ដ៏​សំខាន់​ដើម្បី​យកជ័យ​ជម្នះ​ប្រឆាំង​នឹង​ហ្វា​ស៊ី​ស ទទួល​បានការ​ចង​ចាំ​ជា​រៀង​រហូត​។

ព្រះមហាក្សត្រ​បាន​បញ្ជាក់​ថា​ «ប្រទេស​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សន្តិវិធី បន្ទាប់​ពី​សង្គ្រាម ដោយ​ផ្អែក​លើ​គោលបំណង​ធម្មនុញ្ញ​របស់​អង្គ​ការសហប្រជាជាតិ និង​សមភាព​អធិបតេយ្យភាព ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហ​ប្រតិបត្តិការ​ជោគជ័យ​រួម​» ​។

ព្រះ​អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៀត​ថា ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា បាន​វិ​វត្តន៍​ទៅ​ជា​សហគមន៍​វាសនា​រួម​រវាង​ចិន​-​កម្ពុជា​គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី គឺជា​និមិត្តរូប​នៃ​ទំនុកចិត្ត​និង​សាមគ្គីភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បាន​បើក​នូវ​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍន៍​កាន់តែ​ទូលំទូលាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​គឺ​ការ​ផ្លាស់​ប្តូរ​រូបរាង​បៃតង កា​រត​ភ្ជាប់​បណ្ដាញ​ទូរគមនាគមន៍ និង​វិស័យ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ ។

នៅ​ក្នុង​វិស័យ​ត​ភ្ជាប់​បណ្ដាញ​ទូរគមនាគមន៍ ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ដោយ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ភស្តុ​ភារ និង​កា​រត​ភ្ជាប់​បណ្ដាញ​ទូរគមនាគមន៍​ឌី​ជី​ថ​ល​។ នៅ​ក្នុង​វិស័យ​ច្នៃប្រឌិត​បច្ចេកវិទ្យា នឹង​ពង្រីក​យ៉ាង​សកម្ម​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួម​គ្នា និង​ការ​ផ្លាស់​ប្តូរ​រូបរាង​ឌី​ជី​ថ​ល ដើម្បី​បង្កើត​ឱកាស​អភិវឌ្ឍន៍​បន្ថែម​ទៀត​សម្រាប់​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ