ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ត្រៀម​រៀបចំ​ឡានក្រុង​ចំនួន​៥៩៧​​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៦​ថ្ងៃ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ចំនួន​៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ចំនួន​៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ ចំនួន ៦​ថ្ងៃ​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បរ​វ​ធិ​បតី នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា «​ដូចដែល​បាន​រៀបចំ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខ្ញុំ​បាន​ផ្តល់​គោលការណ៍​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​នូវ​រថយន្តក្រុង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ​»​។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​សម្តេច​បវរ​ធិ​បតី​ថា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ចំនួន​៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ប្រចាំ​ថ្ងៃ និង​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ ចំនួន ៦​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា​ឆ្នាំ​២០២៥ ដោយ​ក្នុង​នោះ​៖

១. រថយន្តក្រុង​ចំនួន ១០០​គ្រឿង ប្រើប្រាស់​សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ​ក្នុង រាជធានី​ភ្នំពេញ និង​សេវា​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (AIRPORT EXPRESS BUS)​។

២. រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ លេង​ស្រុក​កំណើត និង​ការ​វិល​ត្រលប់​មក​វិញ ដោយ​មាន​បែងចែក​ជា​ខ្សែ​រត់​ធំ​ៗ​ចំនួន ៧ គោលដៅ​។ ព័ត៌មាន​លម្អិត សាលា​រាជធានី​ភ្នំពេញ​និង​ផ្ដល់​ជូន​សាធារណៈជន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បាន​សង្ឃឹមថា ការ​រៀបចំ​នេះ​នឹង​អាច​ជួយ​សម្រួល​និង​សម្រាល​បន្ទុក​ខ្លះ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ