ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទីតាំងហើយឬនៅ? ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ បើកដំណើរការនៅផ្លូវភ្លោះខាងលិចវិមានឯករាជ្យ

7 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ផ្សារ​ផលិតផល​ខ្មែរ​ខេត្តព្រះវិហារ បាន​នឹង​កំពុង​ដំណើរ​លក់​កសិផល និង​ផលិតផល​ខ្មែរ​ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ​ខ្មែរ​យើង​មាន​ដូច​ជា មាន់​ខ្មែរ (​មាន់​ស្រែ​) បន្លែ​សុវត្ថិភាព អង្ករ…

ខេត្តព្រះវិហារ ៖ ផ្សារ​ផលិតផល​ខ្មែរ​ខេត្តព្រះវិហារ បាន​នឹង​កំពុង​ដំណើរ​លក់​កសិផល និង​ផលិតផល​ខ្មែរ​ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ​ខ្មែរ​យើង​មាន​ដូច​ជា មាន់​ខ្មែរ (​មាន់​ស្រែ​) បន្លែ​សុវត្ថិភាព អង្ករ ពងមាន់ ពង​ទា ផ្លែ​ឈើ អាហារ​កែ​ច្នៃ​នានា និង​ផលិតផល​ប្រើប្រាស់​ទូទៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ (​នៅ​ផ្លូវភ្លោះ ខាងលិច​វិមាន​ឯករាជ្យ​ខេត្តព្រះវិហារ​) នៅ​រៀងរាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​០៦៖០០​នាទី​ព្រឹក ដល់​ម៉ោង​៦៖០០ នាទី​ល្ងាច ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​នេះ ។

ស្វែងរក​ទីតាំង​លក់​របស់​ផ្សារ​ផលិតផល​ខ្មែរ ខេត្តព្រះវិហារ https://maps.app.goo.gl/nxj5JQAcaTjx5wG76​?​g_st=atm

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ និង​ការ​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម និង​ការ​សម្របសម្រួល​ផ្តល់​ទីតាំង​របស់​រដ្ឋបាល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នៃ​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​លក់​ផលិតផល​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ។ ផ្សារ​នេះ មាន​គោលបំណង​ផ្ដល់​ឱកាស​ទីផ្សារ​បន្ថែម​ដល់​កសិករ ផលិតករ​អាជីវករ​ខ្នាត​តូច ជា​តំណាង​ពី​ក្រុម​កសិករ​ផលិត និង​ជា​កា​រត​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរ ដល់​ក្រុម​ផលិត​ដែល​អាច​រក​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​រស់នៅ​ពួក​គេ​។

ការ​ចូលរួម​លើកកម្ពស់ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​ការ​រួមចំណែក​បង្កើន​ផលិតភាព​ផលិតផល​ក្នុងស្រុក បង្កើន​ប្រាក់​ចំណូល និង​លើក​ស្ទួយ​ជីវភាព​ប្រជាជន និង​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ សូម​ចូលរួម​គាំទ្រ​ផ្សារ​ផ​លិ​ផល​ខ្មែរ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ផលិតករ​ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ