ក្រសួងកសិកម្ម រកមុខអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកំពុងតែរកមុខអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត ខណៈដែលរដូវប្រមូលផលស្រូវវស្សាកំពុងតែមកដល់ ។ លោក ឃឹម ហ្វីណង់…
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកំពុងតែរកមុខអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត ខណៈដែលរដូវប្រមូលផលស្រូវវស្សាកំពុងតែមកដល់ ។ លោក ឃឹម ហ្វីណង់…
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកំពុងតែរកមុខអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត ខណៈដែលរដូវប្រមូលផលស្រូវវស្សាកំពុងតែមកដល់ ។

លោក ឃឹម ហ្វីណង់ បានប្រកាសនៅលើបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថា មានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត ។លោកបានប្រកាស ឲ្យអ្នកដែលលើកឡើងបញ្ហានេះ ផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ ហើយក៏ប្រកាសជា ចំហរថា ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច ។

ក្រោយពេលដែលចែករំលែករួច លោកបានបន្តថា មនុស្សជាច្រើននាក់ បានឃើញផុសនេះ ហើយលោកក៏បានអានគ្រប់មតិទាំងជិត១០០០មិនរំលងមួយណាឡើយ ។លោកបានបន្តថា តែអ្វីដែលចម្លែកនោះ គឺមិនមានសូម្បីតែម្នាក់ អាចផ្តល់ភស្តុតាងដែលអាចយកជាការបាន ។

ជាមួយនឹងលទ្ធផលនៃការចែករំលែក និងបញ្ចេញមតិនេះ លោកក៏បានដាក់ជាសំនួរឡើងមក «តើវាជារឿងអាថ៌កំបាំងដែលគ្មានអ្នកណាដឹងមែន ឬក៏ជារឿងដែលគេប្រឌិតឡើង?»។
ចែករំលែកព័តមាននេះ