ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ពេល​ព្រឹក​ដ៏​ល្អ​បំផុត​! ផ្លែ​ឈើ​ទាំង ៣ នេះ ជួយ​បង្កើន​ថាមពល និង​ទ្រទ្រង់​ការ​ហាត់ប្រាណ

12 ម៉ោង មុន

សម្រាប់​គ្នា​យើង​ដែល​ជា​មនុស្ស​ចូល​ចិត្ត ហាត់ប្រាណ​នៅ​ពេល​ព្រឹក ឬ​ក៏​ជា​មនុស្ស​ដែល​ធ្វើការ​ប្រើ កម្លាំង​ច្រើន​រាល់ថ្ងៃ គួរ​កុំ​រំលង​ពពួក​ផ្លែ​ឈើ​ទាំងនេះ​អី​។ ផ្លែ​ឈើ​ទាំងនេះ​មិន​ត្រឹមតែ​ផ្តល់​សារធាតុចិញ្ចឹម​ទេ តែ​វា​ក៏​ជួយ​ដល់​ការ​គ្រប់គ្រង​ទម្ងន់ និង​ការ​ស្តារ​សាច់ដុំ​ឡើង​វិញ​ផង​ដែរ​។ ១. ចេកទុំ​៖…

សម្រាប់​គ្នា​យើង​ដែល​ជា​មនុស្ស​ចូល​ចិត្ត ហាត់ប្រាណ​នៅ​ពេល​ព្រឹក ឬ​ក៏​ជា​មនុស្ស​ដែល​ធ្វើការ​ប្រើ កម្លាំង​ច្រើន​រាល់ថ្ងៃ គួរ​កុំ​រំលង​ពពួក​ផ្លែ​ឈើ​ទាំងនេះ​អី​។ ផ្លែ​ឈើ​ទាំងនេះ​មិន​ត្រឹមតែ​ផ្តល់​សារធាតុចិញ្ចឹម​ទេ តែ​វា​ក៏​ជួយ​ដល់​ការ​គ្រប់គ្រង​ទម្ងន់ និង​ការ​ស្តារ​សាច់ដុំ​ឡើង​វិញ​ផង​ដែរ​។

១. ចេកទុំ​៖ ថាមពល​រហ័ស​មុន​ហាត់ប្រាណ

បង្កើន​ថាមពល​ភ្លាម​ៗ៖ ផ្លែ​ចេកទុំ គឺជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​មុន​ពេល​ចាប់ផ្តើម​ហាត់ប្រាណ ព្រោះ​វា​ជួយ ផ្ដល់​ថាមពល​ដល់​រាង​កាយ​យើង​បាន​យ៉ាង​ឆាប់រហ័ស​។
មូលហេតុ​: វា​សម្បូរ​ទៅ​ដោយ​កាបូ​អ៊ី​ដ្រា​ត​ដែល​អាច​រំលាយ​បាន​លឿន ជួយ​ត្រៀមខ្លួន​សម្រាប់​សកម្មភាព​កីឡា​។

២. ផ្លែ​ប៉ោម​៖ ឆ្អែត​បាន​យូរ និង​សម្បូរ​ជាតិ​សរសៃ

គ្រប់គ្រង​ភាព​ឃ្លាន​៖ ចំណែក​ផ្លែ​ប៉ោម​វិញ មាន ជាតិ​សរសៃ​ខ្ពស់ និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ឆ្អែត​ក្នុង​រយៈពេល​យូរ​។
អត្ថប្រយោជន៍​៖ នេះ​ជួយ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ ហើយ​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទម្ងន់​។

៣. ផ្លែ​បឺ​រ​៖ ខ្លាញ់​ល្អ​សម្រាប់​ស្តារ​សាច់ដុំ

ខ្លាញ់​ល្អ​ចំពោះ​សុខភាព​៖ ផ្លែ​បឺ​រ​មាន​ប្រភេទ ខ្លាញ់​ល្អ​ចំពោះ​សុខភាព ដែល​ជួយ ពន្យឺតការ​រំលាយ​អាហារ​។
ពេល​ល្អ​បំផុត​សម្រាប់​ការ​បរិភោគ​: ផ្លែ​បឺ​រ​ល្អ​ដែរ​ចំពោះ​អ្នក​ហាត់ប្រាណ ឬ​លេង​កីឡា ដោយ​គួរតែ បន្ថែម​ចូល​ក្នុង​របប​អាហារ​ក្រោយ​បញ្ចប់​សកម្មភាព​កីឡា ឬ​ហាត់ប្រាណ ដើម្បី​ជួយ​ដល់​ការ​ស្តារ​ថាមពល និង​កោសិកា​សាច់ដុំ​ឡើង​វិញ​។

សូម​ជ្រើសរើស​ផ្លែ​ឈើ​ទាំងនេះ​ទៅ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​ធានា​បាន​នូវ​ថាមពល និង​សុខ​ភាពរឹងមាំ​!

(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ