ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីជូនប្រពន្ធទៅពេទ្យ ស្រាប់តែម្តាយនៅផ្ទះឮសំឡេងផ្ទុះ និងមានអណ្តាតភ្លើង ឆេះផ្អើលសង្កាត់ស្ទឹងមានជ័យ១

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណីឆេះផ្ទះមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័័យ សង្ស័យ​ផ្ទុះ​កង្ហារ​ម៉ា​ស៊ីន​ត្រជាក់ ​បង្កជា​​អណ្តាតភ្លើង​ឆាបឆេះ​បន្ទប់​ជាន់​ទី​២ យ៉ាង​ខ្លាំង ​ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណាម្នាក់​រង​របួស ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ករណីឆេះផ្ទះមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័័យ សង្ស័យ​ផ្ទុះ​កង្ហារ​ម៉ា​ស៊ីន​ត្រជាក់ ​បង្កជា​​អណ្តាតភ្លើង​ឆាបឆេះ​បន្ទប់​ជាន់​ទី​២ យ៉ាង​ខ្លាំង ​ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណាម្នាក់​រង​របួស ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅចំណុចផ្ទះមួយកន្លែង ​តាម​បណ្តោយ​ផ្លូវ​បេតុង ( ប្រឡាយ​លូ​ស្ទឹង​មាន​ជ័យ​) ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មានពី​​ម្ចាស់ផ្ទះកើតហេតុ​​បានអោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ជូន​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ រួច​ចេញពី​បន្ទប់ ហើយ​ទៅ​ក្រៅ​បាត់​ទៅ ។ ខណៈ​មួយសន្ទុះ​ក្រោយមក ម្តាយ​របស់​គាត់ កំពុង​អង្គុយ​លក់ដូរ​នៅ​ជាន់​ផ្ទាល់ដី​ ក៏​​បាន​​ឮ​សម្លេង​ផ្ទុះ ធ្វើ​អោយ​ម្តាយ​របស់​គាត់​រត់​ចេញ​ក្រៅ​មក​មើល ​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង លាយ​លំ​ផ្សែង​ខ្មៅ នៅ​ជាន់​ទី​២ បាត់​ទៅ​ហើយ ។ ភ្លាម​ៗ ប្រជាពលរដ្ឋ​ឃើញ​បែប​នេះ នាំ​គ្នា​ប្រញាប់ប្រញាល់​ជួយ​ទាក់​ទង​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ ដើម្បី​មក​អន្តរាគមន៍ ចៀស​វាង​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ ។

អគ្គិភ័យខាងលើ​​នេះ​ដែរ ​បាន​បង្ក​ខូចខា​ត​បន្ទប់​ជាន់​ទី​២ ចំនួន​១ នឹង សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​តូច តែ​មិន​បង្ក​អោយ​មនុស្ស​រង​របួស​នោះ​ទេ ។ ជាមួយ​គ្នា​នោះ ករណី​អគ្គិភ័យ​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ៤​គ្រឿង នឹង រថយន្ត​ជំនួយ​របស់​កងរាជអាវុធហត្ថ ចំនួន ៣​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ ពលរដ្ឋ​បាន​ដាក់​សង្ស័យ ផ្ទុះ​ចេញពី​កង្ហារ​ម៉ា​ស៊ី​ន​ត្រជាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ