សង្គ្រាមអ៉ីរ៉ង់ ៖ ពេលតម្លៃប្រេងលើពិភពលោកហក់ឡើងខ្ពស់យ៉ាងលឿន ជាមួយសង្គ្រាមនៅអ៉ីរ់ង់ ហើយប្រជាជនពិភពលោក កំពុងជ្រួលច្របល់ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលមុននេះ និយាយសម្រាលថា នោះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ តែនាថ្ងៃទី៩ មីនា លោកប្រកាសថា នឹងលុបចោលទណ្ឌកម្មមួយចំនួនលើប្រេងកាត ដើម្បីកាត់បន្ថយតម្លៃដែលឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ។

ប្រធានាធិបតីអាមេរិកថ្លែងថា យើងបានដាក់ទណ្ឌកម្មលើប្រទេសមួយចំនួន ។ យើងនឹងលុបចោលទណ្ឌកម្មទាំងនេះ រហូតដល់អ្វីៗបានប្រសើរឡើងវិញ ។ លោកមិនបានបញ្ជាក់ពីបញ្ជីឈ្មោះប្រទេសដែលទាក់ទិននឹងការលុបចោលទណ្ឌកម្មនេះឡើយ ។ លោកលើកឡើងបែបនេះ បន្ទាប់ពីជួបពិភាក្សាគ្នាតាមទូរស័ព្ទដែលលោកថា វិជ្ជមាន ជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន ស្ដីពីមជ្ឈឹមបូព៌ា និងអ៊ុយក្រែន។ ផ្នែកប្រេងនិងឧស្ម័នរុស្ស៊ីរងទណ្ឌកម្មរបស់ពួកលោកខាងលិច ហើយលោកពូទីនអះអាងនាថ្ងៃទី៩មីនាថា ត្រៀមផ្ដល់ដល់បណ្ដាប្រទេសអឹរ៉ុបនូវប្រេង និងឧស្ម័ន ប្រសិនបើពួកគេប្រកាសផ្ដល់គុណប្រយោជន៍ដល់កិច្ចសហការដ៏ស្ថិតស្ថេរនិងគត់មត់ជាមួយ
រុស្ស៊ី ។
ជាផលវិបាកដោយផ្ទាល់នៃសង្គ្រាមដែលអាមេរិក និងអ៊ីស្រាអែលបានធ្វើប្រឆាំងអ៉ីរ៉ង់ តម្លៃប្រេងពិភពលោក បានឡើងកាន់តែខ្ពស់ដល់ជាង១០០ដុល្លារក្នុងប្រេងឆៅមួយធុង កាលពីយប់ថ្ងៃទី៨មក ៩មីនា ដែលបង្ខំឲ្យលោកត្រាំបញ្ចេញប្រតិកម្មដោយឆាប់រហ័ស តាមបណ្ដាញសង្កមTRUTH SOCIAL ។
តម្លៃប្រេងឆៅក្នុង១ធុងបានឡើងលើសពី១០០ដុល្លារ ក្នុង១ធុងលើទីផ្សារអាមេរិក ជាលើកដំបូងចាប់តាំងពីខែកក្កដាឆ្នាំ២០២២មក។ ពេលតម្លៃប្រេងហក់ឡើងខ្លាំងបែបនេះ នាំឲ្យបណ្ដាមេដឹកនាំពិភពលោកមានការបារម្ភហើយបណ្ដាអ្នកប្រើប្រាស់ ជួបការលំបាករួចហើយ៕ ប្រភព៖ Yahoo
ចែករំលែកព័តមាននេះ