ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋ​នាំគា្នសម្រុកទៅទស្សនា​អាកាសយានដ្ឋានតេជោ បណ្ដាលឱ្យកកស្ទះចរាចរណ៍ខណៈអាជ្ញាធរប្រជុំដោះស្រាយ

47 វិនាទី មុន

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ បាននាំគា្នសម្រុកទៅទស្សនានៅអាកាសយានដ្ឋានតេជោ បន្ទាប់ពី​បានដាក់ដំណើរការនូវព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ បណ្ដាលឱ្យកកកស្ទះចរាចរណ៍ ខណៈអាជ្ញាធរខេត្តកណ្ដាល ​ណែនាំដល់មន្ត្រីក្រោមឱវាទត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល…

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ បាននាំគា្នសម្រុកទៅទស្សនានៅអាកាសយានដ្ឋានតេជោ បន្ទាប់ពី​បានដាក់ដំណើរការនូវព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ បណ្ដាលឱ្យកកកស្ទះចរាចរណ៍ ខណៈអាជ្ញាធរខេត្តកណ្ដាល ​ណែនាំដល់មន្ត្រីក្រោមឱវាទត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងអាកាសយានដ្ឋានតេជោ។

ដែលកិច្ចប្រជុំនេះមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម គួច ចំរើន ​បានមានប្រសាសន៍ថា បន្ទាប់ពីបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានតេជោ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកទស្សនានូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ចៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ