ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ប្រាក់ សុ​ខុន ជួប​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក នៅ​កិច្ចប្រជុំ​អាស៊ាន

5 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ជំទាវ…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ជំទាវ Allison Hooker អនុរដ្ឋលេខាធិការ ទទួល​បន្ទុក​នយោបាយ នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី នេះ​បើ​យោង​តាម​ក្រសួងការបរទេស ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ឈាន​ទៅ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ដោយហេតុ​ថា​សន្តិភាព គឺជា​ទ្រព្យ​ដ៏​ដែល​មាន​តម្លៃ​បំផុត និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​គ្រប់​វិស័យ ។

នៅ​ឆ្នាំ​២០២៥​នេះ ជា​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ខណៈ​ដែល​កម្ពុជា​កំពុង​ដើរតួ​នាទី​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក ជាមួយ​គ្នា​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ទើប​ទទួល​បាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​បន្ត​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ