ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN អំពាវ​នាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់​ម៉ា និង​វិល​ទៅ​រក​ការ​ដឹក​នាំ​បែប​ស៊ីវិល

2 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​អង់​តូនីញ៉ូ ហ្គូតេរ៉េស​ បាន​អំពាវ​នាវ​ឱ្យ​របប​សឹក​នៅ​មីយ៉ា​ន់​ម៉ា​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ លោក​យល់​ថា​អំពើ​ហិង្សា​នេះ​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ស្ថិរ​ភាព​នៅ​មីយ៉ាន់​ម៉ា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​គំរាម​កំហែង​ចំពោះ​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ថែម​ទៀត​ផង​​។ លោក​ហ្គូតេរ៉េស​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ពេល​លោក​ទៅ​ចូ​លរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​គូឡា​ឡាំពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។ ​…

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​អង់​តូនីញ៉ូ ហ្គូតេរ៉េស​ បាន​អំពាវ​នាវ​ឱ្យ​របប​សឹក​នៅ​មីយ៉ា​ន់​ម៉ា​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ លោក​យល់​ថា​អំពើ​ហិង្សា​នេះ​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ស្ថិរ​ភាព​នៅ​មីយ៉ាន់​ម៉ា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​គំរាម​កំហែង​ចំពោះ​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ថែម​ទៀត​ផង​​។ លោក​ហ្គូតេរ៉េស​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ពេល​លោក​ទៅ​ចូ​លរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​គូឡា​ឡាំពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។ ​

ជា​ថ្មី​ម្ដង​ទៀត​ លោក​​​អំពាវ​នាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ជា​បន្ទាន់, រក​ឱកាស​សន្ទនា​គ្នា​នៅ​ក្នុង​ចំណោម​គូ​បដិ​បក្ស​នយោ​បាយ​ និង​វិល​ទៅ​រក​ការគ្រប់​គ្រង​ប្រទេស​ដោយ​រដ្ឋាភិបាល​ស៊ីវិល​។ ​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​ឆ្នាំ​២០២១​ រហូត​ម​ក​ដល់​ពេល​នេះ ប្រទេស​មីយ៉ាន់​ម៉ា​ពុំ​ដែល​ស្គាល់​សេចក្ដី​សុខ​ម្ដង​ណា​ឡើយ​។ សង្គ្រាម​ស៊ីវិល​ដែល​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។

របប​ដឹក​នាំ​យោធា​របស់​លោក​មីន​អុង​ឡាំង​គ្រប់​គ្រង​ទឹក​ដី​មួយ​ផ្នែក​ធំ​។ ចំណែក​ក្រុម​ចលនា​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​នឹង​របប​ដឹក​នាំ​​របស់​លោក​ក៏​គ្រប់​គ្រង​បាន​ទឹក​ដី​ម្នាក់​មួយ​ចំណែកៗ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​។ ពោល​គឺ​ការ​បោះ​ឆ្នោត​នេះ​ដូច​អ្វី​ដែល​របប​សឹក​ធ្លាប់​បាន​ប្រកាស​ទទួល​ស្គាល់​រួច​ហើយ​គឺ​ថា​មិន​អាច​រៀប​ចំ​១០០%​គ្រប់​ទី​កន្លែង​បាន​ឡើយ​។

របប​សឹក​ថ្លែង​​ថា​ខ្លួន​​កំពុង​ព្យាយាម​បង្វែរ​ការ​គ្រប់​គ្រង​ប្រទេស​ពី​យោធា​មក​ស៊ីវិល​វិញ​​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ​។ គេ​គិត​ថា​អំណាច​ពិត​ប្រាកដ​ក្រោយ​ការ​បោះ​ឆ្នោត​មុខ​ជាគេច​មិនផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​យោធា​នោះ​ទេ​។ ​​​លោក​ហ្គូ​តេរ៉េស​ថ្លែង​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត​សម្រាប់​មីយ៉ាន់​ម៉ា​គឺ​ការ​ស្ដារ​ឡើង​វិញ​នូវ​​ស្ថាប័ន​នានា​ដែល​ទ្រទ្រង់​លទ្ធិ​ប្រជា​ធិប​តេយ្យ​។

នៅ​ពេល​អ្នក​សារ​ព័ត៌មាន​សាក​សួរ​ពាក់​ព័ន្ធ​នឹង​គម្រោង​បោះ​ឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​​ ​លោក​ហ្គូតេរ៉េស​គិត​ថា​គ្មាន​នរណា​ជឿ​ថា​ការ​បោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ​។ លោក​នៅ​តែ​គាំទ្រ​ផែន​ការ​សន្តិ​ភាព​៥​ចំណុច​ដែល​របប​សឹក​ធ្លាប់​បាន​សន្យា​នៅ​ចំពោះ​សមាគម​អាស៊ាន​តាំង​ពី​ឆ្នាំ​២០២១​។ នោះ​គឺ​ការ​​​បិទ​បញ្ចប់​អរិភាព​​​​នៅ​ក្នុង​ចំណោម​គូ​បដិ​បក្ស​នានា​ ហើយ​​និង​ការ​ចាប់​ផ្ដើម​ការ​សន្ទនា​គ្នា​ឡើង​វិញ​។ ប៉ុន្តែ​ផែន​ការ​​​សន្តិ​ភាព​ទាំង​នេះ​មិន​ត្រូវ​បាន​របប​សឹក​អនុ​វត្ត​ឱ្យ​បាន​ពេញ​លេញ​ទេ​។ របប​សឹក​ចាត់​ទុក​ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​ព្រៃ​ជា​ពួក​ភេរវ​កម្ម​ដែល​ត្រូវ​តែ​កម្ចាត់​ចោល​។ ដូច្នេះ​គ្មាន​ត្រូវ​ការ​សន្ទនា​គ្នា​ទេ​។

គេ​នៅ​ចាំ​បាន​ថា​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​នោះ​ក៏​មាន​និយា​យ​អំពី​ការ​អនុ​ញ្ញាត​ឱ្យ​ភ្នាក់​ងារ​មនុស្ស​ធម៌​អាច​បំពេញ​ការ​ងារ​របស់​ខ្លួន​នៅ​មីយ៉ាន់​ម៉ា​​។ លោក​ហ្គូតេរ៉េស​ក៏​ឆ្លៀត​និយាយ​អំពី​ចំណុច​នេះ​ផង​ដែរ​។ លោក​យល់ថា​ដល់​ពេល​ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​​មាន​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌, ការ​បិទ​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​​សម្រប​សម្រួល​​ដើម្បី​​​បញ្ចប់​ជម្លោះ​តាម​ដំណោះ​ស្រាយ​នយោបាយ​។ ប្រជា​ជន​មីយ៉ាន់​ម៉ា​សង្ឃឹម​​​លើ​ការ​គាំទ្រ​ជា​សមូហ​ភាព​ពី​ពួក​យើង​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ