ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស សុខា មិនអស់ចិត្តឡើយ បើមិនបាន ជួបផ្ទាល់ «ប៉ាង លីដា» មន្ត្រីគំរូនៃខណ្ឌពោធិ៍សែនជ័យ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​អស់ចិត្ត​ឡើយ បើ​មិន​បាន​ជួប​ផ្ទាល់ ជាមួយ​លោក…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​អស់ចិត្ត​ឡើយ បើ​មិន​បាន​ជួប​ផ្ទាល់ ជាមួយ​លោក ប៉ា​ង លី​ដា អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​មន្ត្រី​សកម្ម និង​មាន​សិល្បៈ​ក្នុង​ការងារ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​គាំទ្រ​ក្នុង​ការងារ​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ។

បន្ទាប់​ពី​បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ការងារ​លោក ប៉ា​ង លី​ដា ទាំង​ក្នុង​កិច្ចប្រជុំ និង​កម្មវិធី​សាធារណៈ​នានា ទីបំផុត​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥​នេះ លោក ប៉ា​ង លី​ដា បាន​អញ្ជើញ​មក​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដើម្បី​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅ​សាល​វរជ័យ ដែល​ជា​កន្លែង​ប្រជុំ​កិច្ចការ​សំខាន់​ៗ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ផ្ទាល់ ។

វត្តមាន​លោក ប៉ា​ង លី​ដា បាន​ញាំ​ង​ឱ្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត មាន​ក្ដី​រំភើប​ក្ដុកក្ដួល ពីព្រោះ​កន្លង​មក លោក​បានឃើញ និង​ស្គាល់​មន្ត្រី​មូលដ្ឋាន​រូប​នេះ តែ​តាម​រយៈ​សកម្មភាព​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជា​អាទិ៍ មូល​ដៃ​អាវ មូល​ជើង​ខោ ចុះ​ដឹកនាំ​មន្ត្រី​កាយ​ប្រឡាយ ស្ដារ​លូ​រំដោះ​ទឹក និង​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​ទទូច​សុំ​ពលរដ្ឋ សហការ​រំដោះ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ជាដើម ។

ជា​ថ្មី​ម្ដងទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន​នឹង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ប្រសិនបើ​មាន​មន្ត្រី​ដូច លោក ប៉ា​ង លី​ដា កាន់តែ​ច្រើន ។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ដោយ​មិន​រារែក​ទៀត​ថា សកម្មភាព​លោក ប៉ា​ង លី​ដា បាន​ផ្ដល់​មេរៀន និង​បទ​ពិសោធ​ជា​ច្រើន​ដល់​ឯកឧត្តម​ផ្ទាល់ ជា​ពិសេស​ការ​ប្រើ​ពាក្យពេចន៍ និង​វិធីសាស្ត្រ​ដោះស្រាយ​នៅ​កន្លែង​ដែល​មាន​បញ្ហា​ជាក់ស្ដែង​ផ្ទាល់​ជាមួយ​ពលរដ្ឋ ។

បើ​តាម​លោក ស សុខា សម្រាប់​ករណី​លោក ប៉ា​ង លី​ដា ឯកឧត្តម ចាត់ទុកជា​បុគ្គល​គំរូ​មួយ​រូប ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រី រួម​ទាំង​បំផុស​ចលនា​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដោយ​ខ្វះ​មិន​បាន ។

លោកស សុខា បាន​មាន​ប្រសាសន៍​លើកទឹកចិត្ត លោក ប៉ា​ង លី​ដា បន្តការងារ​របស់​ខ្លួន ព្រមទាំង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​ការ​គាំទ្រ​ដល់​រដ្ឋបាល​ខណ្ឌ គាំទ្រ​ការងារ​លោក ប៉ា​ង លី​ដា ដើម្បី​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ទីបំផុត​ការងារ​នេះ​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់ ជាក់ស្ដែង ផ្លូវ​ស្អាត ផ្លូវ​ធំ លូ​ហូរ​ទឹក​លឿន ប្រឡាយ​មិន​ស្ទះ គ្មាន​ការ​ជន​លិច បរិស្ថាន​ស្អាត ស្រួល​រស់នៅ ស្រួល​ប្រកប​របរ ដី​ឡើងថ្លៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ