ចិន-អាមេរិក ៖ សង្រា្គមពាណិជ្ជកម្មពិភពលោក តាមពិតទៅនៅមិនទាន់ពេញលេញនៅឡើយទេ។ ប៉ុន្មានថ្ងៃមុន ការជួបគ្នារវាងមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ អ្នកចរចាចិនម្នាក់គូសបញ្ជាក់ នាថ្ងៃទី២៦ តុលា នៅក្រុងគូឡាឡាំពួរថា សហរដ្ឋអាមេរិក និងចិន សម្រេចបាននៅម៉ាឡេស៊ីកុងសង់ស៊ុសដំបូងមួយ ដើម្បីដោះស្រាយទំនាស់ពាណិជ្ជកម្ម។
លោកលី ឆេងហ្គាង តំណាងចិនទទួលបន្ទុកខាងពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បន្ទាប់ពី២ថ្ងៃនៃការចរចាគ្នាទ្វេភាគីនៅរាជធានីម៉ាឡេស៊ីគូសបញ្ជាក់ប្រាប់់សារព័ត៌មានថា ចិននិងអាមេរិកបានពិនិត្យដោយស្ថាបនា លើបណ្ដាដំណោះស្រាយសមស្របចំពោះបណ្ដាបញ្ហាដែលភាគីទាំង២មានការព្រួយបារម្ភ ដោយសម្រេចបានកុងសង់ស៊ុសដំបូងមួយ។
ការជួបគ្នារវាងប្រធានាធិបតីចិនលោកស៊ីជីនពីងនិងសមភាគីអាមេរិកលោកដូណាល់ត្រាំ ត្រូវធ្វើនាថ្ងៃទី៣០ តុលា នៅកូរ៉េខាងត្បូង។ មេដឹកនាំនៃមហាអំណាចទាំង២សង្ឃឹមលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ពេលដែលការចរចាពាណិជ្ជកម្មរវាងប្រទេសទាំង២នៅគូឡាឡាំពួរ ត្រូវបានអះអាងថា ប្រព្រឹត្តទៅដោយវិជ្ចមាន។
តាមរដ្ឋមន្ត្រីរតនាគារអាមេរិក លោក SCOTT BRESSENT ដែលចូលរួមក្នុងការចរចានោះថា ការព្រមព្រៀងគ្នាមួយ អាចសម្រេចបានលើបញ្ហាដីកម្រ និងការលក់សណ្ដែងសៀងអាមេរិកដល់
ចិន៕
ចែករំលែកព័តមាននេះ