ខេត្តក្រចេះ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មេប៉ុស្តិ៍ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី ២៩ ធ្នូ ២០២៥ ។ ពាក់ព័ន្ធករណីខាងលើកោះសន្តិភាពមិនទាន់ទទួលបានព័ត៌មានលម្អិតស្តីពីការបង្ក្រាប និងឃាត់ខ្លួននាក់ពាក់ព័ន្ធប៉ុន្មាននាក់ និងដកហូតនូវវត្ថុតាងអ្វីខ្លះនៅឡើយទេ ។
ទាក់ទិនករណីខាងលើអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះលោក ហន ប៉ូច បានបញ្ជាក់ប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២៥ នេះថា កំពុងបន្តនីតិវិធី និងអនុវត្តតាមច្បាប់ ។
យោងតាមព័ត៌មានបឋមដែលបានបង្ហើបឱ្យដឹងថាមេប៉ុស្តិ៍ឃុំក្បាលដំរី ឈ្មោះ ហម យូ កើតនៅថ្ងៃទី ០១ មីនា ឆ្នាំ ១៩៩៣ អត្តលេខ ៧៣៧៤៥ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី ។ មានអាសយដ្ឋាននៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ
ខេត្កក្រចេះ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ សាកសួរ
និងបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ