ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMAC អំពាវនាវបន្ទាន់ដល់ជនភៀសសឹកឱ្យប្រុងប្រយ័ត្នគ្រា.ប់យុទ្ធភណ្ឌ ពេលវិលត្រឡប់ទៅផ្ទះវិញ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ជនភៀសសឹក ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ មេត្តា​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បំផុត ចំពោះ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម ដែល​ទាហាន​ថៃ​បាន​ទម្លាក់…

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ជនភៀសសឹក ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ មេត្តា​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បំផុត ចំពោះ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម ដែល​ទាហាន​ថៃ​បាន​ទម្លាក់ នា​ពេល​កន្លង​ទៅ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ CMAC នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​ប្រជា​ជនភៀសសឹក ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ សូម​មេត្តា​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បំផុត ចំពោះ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​ដែល​ទាហាន​ថៃ​បាន​ទម្លាក់ ឬ​បាញ់​ចូល​ភូមិឋាន លំនៅ​ដ្ឋា​ន ក៏​ដូច​ដីស្រែ​ចម្ការ​របស់​បងប្អូន​អ​ឆ​ច​បង្ក​គ្រោះថ្នាក់​របួស ស្លា​.​ប់​គ្រប់ពេលវេលា ដូចនេះ សូមកុំ​ចូល​តំបន់​ណា​ដែល​សង្ស័យ​ថា មាន​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សេសសល់​ពី​សង្គ្រាម ហើយ​មុន​ចូល​តំបន់​នោះ សូម​មេត្តា​សាកសួរ​ព័ត៌មាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

ទន្ទឹង​នឹង​នេះ CMAC ក៏​សូម​អំពាវនាវ នៅ​ពេល​លោក​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គ្រាប់បែក​ចង្កោម និង​វត្ថុ​ចំលែក​សង្ស័យ​ជា​គ្រាប់ សូមកុំ​ប៉ះពាល់ និង​សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល មេ​ភូមិ មេឃុំ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​របស់​អង្គភាព​ស៊ី​ម៉ាក់​ដែល​នៅ​ក្បែរ​លោក​អ្នក ។

សូម​បញ្ជាក់​ថា អង្គភាព CMAC មាន​មន្ត្រី​បណ្តាញ​ស្ម​គ្រ​ចិត្ត​ចំនួន​៤.០៦៧​នាក់ ស្ថិត​នៅ​តាម​មូលដ្ឋាន​ភូមិ​/​ឃុំ​/​ស្រុក​គោលដៅ​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ទាំងអស់ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​ទំនាក់ទំនង​ជាមួយ​បណ្តាញ​ស្ម​គ្រ​ចិត្ត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់​ផង​ដែរ​ដើម្បី​ទទួល​បានការ​គាំទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com