ខេត្តកំពង់ស្ពឺ ៖ បុរសជនដៃដល់ម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនោះបានជិះកង់បីស្កាត់មកជួបក្មេងប្រុសជាសង្សាររបស់ខ្លួនដែលស្រលាញ់ប្រុសដូចគ្នាហើយក៏បានទាស់សម្ដីគ្នាជាមួយម្តាយក្មេងប្រុសនោះ ក្លាយទៅជាហិង្សា ហើយជនសង្ស័យទាញដែកចុងស្រួចចាក់ស្ត្រីជាម្តាយ បណ្តាលឱ្យរបួសធ្ងន់ និងចាក់បុរសជាអ្នកខាងម្នាក់ទៀតដែលចូលទៅឃាត់ បណ្តាលឱ្យរងរបួសស្រាល ។
បើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវបង្ក្រាបករណីហិង្សារបង្កររបួសស្នាមរហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់(បានស្រលាញ់ប្រុសដូចគ្នា) ហើយក្មេងប្រុម្នាក់នោះគឺត្រូវជាសិស្សរបស់ខ្លួន បន្ទាប់មកក៌បានទំនាស់ពាក្យសម្តីជាមួយ ម្តាយក្មេងប្រុសដែលបុរសនោះស្រលាញ់ រួចហើយបានយកដែកចុងស្រួចចាក់ បណ្តាលឱ្យម្តាយក្មេងប្រុស និងបុរសម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល។ ហេតុការណ៍ចាក់ជនរងគ្រោះបង្ករងរបួសស្នាម នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនមានឈ្មោះ គង់ សេដ្ឋារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរជាគ្រូ រស់នៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បុរសជាជនដៃដល់ខាងលើបានខឹងនឹងស្ត្រីឈ្មោះជា រតនា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយក្មេងប្រុសឈ្មោះ គ ល ម អាយុ១៣ឆ្នាំត្រូវជាសិស្សរបស់ជនដៃដល់ខាងលើ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា÷ នៅមុនពេលកើតហេតុ ឈ្មោះគង់ សេដ្ឋារ៉ា ជាជនបង្ក ( ប្រុស ស្រលាញ់ ប្រុសដូចគ្នា ) បានជិះផាស់អេបទៅជួប សង្សាររបស់ខ្លួន ឈ្មោះ គ ល ម ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយក៏បានទាស់សម្ដីគ្នា ជាមួយឈ្មោះជា រតនា ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាម្ដាយរបស់ឈ្មោះ គ ល ម រួចឈ្មោះគង់ សេដ្ឋារ៉ា បានយកដែកចុងស្រួច ចាក់ឈ្មោះជា រតនា ត្រូវចំ ពោះ និងក្រោមចង្ការខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយឈ្មោះ យោង ប៊ន ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នា ក៏បានចូលទៅជួយឃាត់ រួចត្រូវឈ្មោះ គង់ សេដ្ឋារ៉ា ក៏បានចាក់ ត្រូវចំកែងដៃ ឆ្វេង និងស្មា (រងរបួស-ស្រាល) ហើយជនដៃដល់ព្យាយាមរត់គេចខ្លួនបាត់ ។
លោកអធិការនគរបាលក្រុងច្បារមនបានបញ្ជាក់ថា÷ក្រោយទទួលបាន ព័ត៌មានផ្នែកនគរយុត្តិធម៌ សហការជាមួយប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយក្រវ៉ាន់ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះ គង់ សេដ្ឋារ៉ា យកមកសាកសួរនាំ ហើយជនសង្ស័យដៃដល់ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាក់ ជនរងគ្រោះ ទាំង០២នាក់ ពិត ប្រាកដមែន មូលហេតុដោយសារតែទំនាស់ពាក្យសម្ដីគ្នាទើបឈានទៅចាក់តែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យដៃដល់ខាងលើត្រូវបានឃាត់ខ្លួន រួមជាមួយនិងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ