រាជធានីភ្នំពេញ ៖ តាមការកំណត់ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្តីពី ចំណាត់ការសំណុំ រឿងពាក់ពន្ធនឹងក្រុមហ៊ុនពិភពដីមាស កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំ រឿងព្រហ្មលេខ ៤២៨៩ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ មកបើកសវនាការជំនុំជម្រះទោស ពាក់ពន្ធពីបទ.ឆបោក មានស្ថានទម្ងន់ទោស លើជនជាប់ចោទចំនួន ១៩ នាក់ និងបទ.ហឹង្សដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានជនជាប់ចោទចំនួន ៥ នាក់ ដែលមានដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៤៣ នាក់ ជាតំណាងឲ្យជនរងគ្រោះចំនួន ១០៩៤ គ្រួសារ ។
សវនាការបានធ្វើឡើងជាសាធារណ ដោយភាគីតំណាងឲ្យដើមបណ្តឹងមានតែចំនួន១៥ នាក់ចូលរួម នឹងភាគីចុងចម្លើយចំនួន ៥ អមដោយមេធាវីការពារតាមផ្លូវច្បាប់ទាំងសងខាង មកតតាំងក្តីក្នុងសំណុំរឿងខាងលើនេះ ។
សវនាការបានសួរដេញដោលតាំងពីព្រឹករហូតវេលាថ្ងៃត្រង់ទើបចប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ខាងមុខ ។
ចំណែកនៅខាងក្រៅបរិវេណរបងតុលាការវិញ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត រាជធានី ដែលចាញ់បោកក្រុមហ៊ុនពិភពដីមាសរាប់រយនាក់ បាននាំគ្នានៅតាមដាននិងចាំស្តាប់លទ្ធផលសវនាការនោះដែរ ដែលម្នាក់ៗអស់សង្ឃឹម”ប្រាក់ចេញពីហោប៉ៅហើយ មិនអាចវិលមកវិញបាន” ។ ក្រោយពីចប់សវនាការប្រជាពលរដ្ឋ ដែលមកតាមដានស្តាប់លទ្ធផលនោះ ក៏បាននាំគ្នាឡើងជិះរថយន្តនិងម៉ូតូទៅផ្ទះសម្បែងយ៉ាងស្ងៀមស្ងាត់រៀងៗខ្លួនទៅ ។
សូមជម្រាបថា ៖ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាប់រយគ្រួសារមកពីតាមបណ្តាខេត្ត និងរាជធានី ខ្លះកាន់បដាមានសរសេរជាអក្ស និងផ្ទាំងរូបថតថ្នាក់ដឹកនាំកំពូល ដែលរងគ្រោះដោយចាញ់បោកក្រុមហ៊ុនពិភពដីមាស បាននាំគ្នាទៅបិទផ្លូវ និងច្រកទ្វារចេញចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ ស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនលោក ហ៊ី គឹមហុង មកដាក់ពន្ធនាគារវិញ ដើម្បីដោះស្រា យប្រាក់ ដែលក្រុមហ៊ុនពិភពដីមាសឆបោកពីពួកគាត់ ។
ពាក្យបណ្តឹងសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋនោះ ត្រូវបានសាលា ដំបូងទទួលយកដោយមានបោះត្រាចូលនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយត្រូវបានការឆ្លើយតបមកវិញ”តុលាការនឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋ តាមពាក្យបណ្តឹងសុំអន្តរាគមន៍ តែទុកពេល២ សប្តារិ៍ទើបមានលទ្ធផល ។
ពាក្យបណ្តឹងសុំអន្តរាគមន៍នោះមានខ្លឹមសារថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋរងគ្រោះមានចំនួន ១៤២៦ គ្រួសារ ដែលត្រូវបានក្រុមហ៊ុនពិភពដីមានស អ៊ិនវេសមិន ឯ.ក ឆបោក និងរំលោភលើសេចក្តីទុកចិត្ត ។ សូមគោរពចូលមក ឯកឧត្តម នួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ។
កម្មវត្ថុ ៖ ស្នើសុំជួយអន្តរាគមន៍ជាបន្ទាន់របស់ប្រជាពលរដ្ឋរងគ្រោះ ពាក់ពន្ធនឹងសំណុំរឿងក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ឆបោក និងរំលោភលើសេចក្តីទុកចិត្តដូចខាងក្រោម ៖
១.ស្នើសុំស្ថាប័នតុលាការដោះស្រាយរឿងក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ជាបន្ទាន់ ។
២.ស្នើសុំស្ថាប័នតុលាការឃាត់ខ្លួនអតីតឧកញ៉ា ហ៊ី គឹមហុង អតីតលោកជំទាវ សាន សុទ្ធាវិន ឧកញ៉ា ហ៊ី វាសនា ឧកញ៉ា ចេង សង្ហាក់ ម្ចាស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក និងបក្ខពួកជាបន្ទាន់ ។
៣.ស្នើសុំស្ថាប័នតុលាការរិបអូសទ្រព្យសម្បត្តិទាំងអស់របស់អតីតអ្នកឧកញ៉ា ហ៊ី គឹមហុង លោកជំទាវ សាន សុទ្ធាវិន ឧកញ៉ា ហ៊ី វាសនា ឧកញ៉ា ចេង សង្ហាក់ ម្ចាស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក និងបក្ខពួកជាបន្ទាន់ ។
៤.ស្នើសុំស្ថាប័នតុលាការអន្តរាគមន៍ជួយពន្យាពេល គ្រឹះស្ថាធនាគារ និង មីក្រូហិរញ្ញវត្ថុផ្អាកការបង់ប្រាក់ដើម ប្រាក់ការ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារចាញ់បោកក្រុមហ៊ុន ពិភពដីមាស
អ៊ិនវេសម៉ិន ឯ.ក រហូតទាល់តែស្ថាប័នតុលាការដោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះទទួលបានយុត្តិធម៌ និង លុយកាក់មកវិញគ្រប់គ្នាសិន ទើបធ្វើការសងប្រាក់ត្រឡប់ទៅគ្រឹះស្ថាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ វិញ ។
សូមជម្រាបថា ប្រជាពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាសរាប់រយនាក់នោះ ខ្លះបានធ្វើដំណើរមកពីខេត្តកំពត កំពង់ធំសៀមរាប បាត់ដំបង កំពង់ឆ្នាំ តាកែវ ព្រៃវែង ស្វាយរៀង ឧត្តរមានជ័យ បាននាំគ្នាទៅឈរបិទផ្លូវមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងសំខាន់មាន២ ចំណុច ៖
ទី១.ចង់ឲ្យតុលាការពន្ននីតិវិធី ឲ្យមានដំណោះស្រាយឆាប់ៗ
ទី២.ចង់ឲ្យចាប់ខ្លួនអតីតអ្នកឧកញ៉ា ហ៊ី គឹមហុង វិញ បើសិនជាអត់មានលុយសងពួកគាត់នោះទេ ។
ការបិទផ្លូវសាធារណៈមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ គេបានសង្កេតឃើញលោក លឹម សុភា អភិបាល នៃគណអភិបាលខណ្ឌ ជ្រោយចង្វារ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅសម្រួល សណ្តាប់ធ្នាប់ ចរាចរណ៍ ដោយយ៉ាងយកចិត្តទុកដាក់ មិនឲ្យរំខានដល់ការកក ស្ទះក្នុងការធ្វើដំណើរនោះទេ ។
តែទោះជាយ៉ាងណាក្តីប្រជាពល រដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាស ខ្លះមិនសប្បាយចិត្តចំពោះចំណាត់របស់តុលាការ ថា មានភាពយឺនយ៉ាវក្នុងការដោះ ស្រាយធ្វើឲ្យពួកគាត់វ័នកជំពាក់បំណុលធនាគារ ។ ពួកគាត់នៅអង្គុយសំកុកដាច់ដាច់ទឹក រង់ចាំលទ្ធផលពីតុលាការតាំងពីព្រឹក រហូតដល់រសៀលថ្ងៃដដែលនេះ ទើបមានការអនុញ្ញតិឲ្យតំណាងប្រជាពលរដ្ឋចំនួន១០ នាក់ ចូលជួប ៕





ចែករំលែកព័តមាននេះ