ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកដឹង​ទេ? ស្ពៃ​តឿ​សម្បូរ​វីតាមីន រ៉ែ ប៉ូ​តា​ស្យូ​ម ជួយ​ពង្រឹង​សរសៃឈាម និង​ថ្លើម​របស់​អ្នក​!

4 ម៉ោង មុន

ស្ពៃជើងទា ឬ​ដែល​គេ​និយម​ហៅ​ថា ស្ពៃ​តឿ គឺជា​ប្រភេទ​បន្លែ​បៃតង​ដ៏​ពេញ​និយម និង​មាន​លក់​ច្រើន​នៅ​លើ​ទីផ្សារ​។ ស្ពៃ​នេះ​មិន​ត្រឹមតែ​មាន តម្លៃ​ធូរ​ថ្លៃ និង​អាច​ច្នៃ​ចេញ​ជា​មុខម្ហូប​បាន​ច្រើន​យ៉ាង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​សម្បូរ​ទៅ​ដោយ​គុណប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​។ សារធាតុចិញ្ចឹម​ដ៏​សម្បូរ​បែបស្ពៃ​តឿ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា​៖…

ស្ពៃជើងទា ឬ​ដែល​គេ​និយម​ហៅ​ថា ស្ពៃ​តឿ គឺជា​ប្រភេទ​បន្លែ​បៃតង​ដ៏​ពេញ​និយម និង​មាន​លក់​ច្រើន​នៅ​លើ​ទីផ្សារ​។ ស្ពៃ​នេះ​មិន​ត្រឹមតែ​មាន តម្លៃ​ធូរ​ថ្លៃ និង​អាច​ច្នៃ​ចេញ​ជា​មុខម្ហូប​បាន​ច្រើន​យ៉ាង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​សម្បូរ​ទៅ​ដោយ​គុណប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​។

សារធាតុចិញ្ចឹម​ដ៏​សម្បូរ​បែប
ស្ពៃ​តឿ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា​៖

ពពួក​វីតាមីន​ចម្រុះ​: ពិសេស​គឺ វីតាមីន B6 និង វីតាមីន C ដែល​មាន​បរិមាណ​ច្រើន​។
ពពួក​រ៉ែ​: រួម​មាន កាល់ស្យូម​, ដែក​, ប៉ូ​តា​ស្យូ​ម​, ម៉ា​ញ៉េ​ស្យូ​ម​, ផូស្វ័រ​, សូ​ដ្យូ​ម​, ស័ង្កសី​, ទង់ដែង បូក​រួម​ទាំង​ពពួក អាស៊ី​ដ ផ្សេង​ៗ​ទៀត​។
សម្រួល​សរសៃឈាម និង​ចង្វាក់បេះដូង
អត្ថប្រយោជន៍​ដ៏​លេចធ្លោ​មួយ​របស់​ស្ពៃ​តឿ​គឺ​សមត្ថភាព​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង​៖

រ៉ែ​ជាតិ​ដែក​: ស្ពៃ​តឿ​មាន​ផ្ទុក​នូវ រ៉ែ​ជាតិ​ដែក ដែល​ជា​ផ្នែក​មួយ​ជួយ សម្រួល​ដំណើរការ​ចរន្ត​សរសៃឈាម និង បេះដូង ឲ្យ​ធ្វើការ​បាន​ល្អ​។ ជាក់ស្ដែង ក្នុង​បរិមាណ​ស្ពៃ​តឿ ២០០ ក្រាម ផ្តល់​ឲ្យ​ជាតិ​ដែក​ប្រមាណ ១,៦ ក្រាម​។

ជាតិ​សរសៃ និង​គ្មាន​ជាតិ​ស្ករ​: ស្ពៃ​នេះ​ក៏​មាន ជាតិ​សរសៃ​ច្រើន និង គ្មាន​ជាតិ​ស្ករ ដែល​ជា​ចំណែក​មួយ​ជួយ ពង្រឹង​ដល់​សុខភាព​ថ្លើម និង​លំពែង ផង​ដែរ​៕
(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ