ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ៖ គ្រាន់តែ​ញ៉ាំ​ស្វាយ​ទុំ ក៏​អាច​ជួយ​សម្រួល​ចរន្តឈា.ម​បាន​ដែរ​!

2 ម៉ោង មុន

ស្វាយ​ទុំ មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មានមុខ​ងារ​សំខាន់​ក្នុង​ការ ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​បាន​យ៉ាង​ល្អ​ផង​ដែរ​។ អំណាច​នៃ​វីតាមីន C៖សមត្ថភាព​នេះ​គឺ​ដោយសារ​តែ វីតាមីន C នៅ​ក្នុង​ស្វាយ​ទុំ​មាន​បរិមាណ​ខ្ពស់​។…

ស្វាយ​ទុំ មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មានមុខ​ងារ​សំខាន់​ក្នុង​ការ ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​បាន​យ៉ាង​ល្អ​ផង​ដែរ​។

អំណាច​នៃ​វីតាមីន C៖
សមត្ថភាព​នេះ​គឺ​ដោយសារ​តែ វីតាមីន C នៅ​ក្នុង​ស្វាយ​ទុំ​មាន​បរិមាណ​ខ្ពស់​។ ក្នុង​ស្វាយ​ទុំ ១០០ ក្រាម គឺ​មាន​ផ្ទុក​វីតាមីន C រហូត​ដល់ ៤៥ ក្រាម​។

វីតាមីន C នេះ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ (LDL) ចេញពី​ឈាម ដែល​ជួយ​សម្រួល​ដល់ ចរន្តឈាម ឲ្យ​ដំណើរការ​បាន​ស្រួល​។

ការពារ​សុខភាព​ខួរក្បាល​៖
លើស​ពី​នេះ ការ​ថយ​ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល បាន​ផង​ដែរ​។

ដូច្នេះ ការ​ទទួលទាន​ស្វាយ​ទុំ គឺជា​វិធី​ដ៏​ងាយស្រួល និង​ឆ្ងាញ់​ពិសា​ដើម្បី​ថែរក្សា​សុខភាព​បេះដូង និង​សរសៃឈាម​របស់​អ្នក​! ៕

(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ