ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀច​មុខ និយាយ​មិន​បាន? យល់​ដឹង​ពី​រោគ​សញ្ញា​ដាច់​សរសៃឈាម​ខួរក្បាល និង​សារៈសំខាន់​នៃ​ការ​ព្យាបាល​ទាន់​ពេល

48 នាទី មុន

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល (​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​) គឺជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ការ​ព្យាបាល​បន្ទាន់​។ ដំណើរការ​នៃ​ការ​ព្យាបាល​ជំងឺ​នេះ ទាមទារ​ជាដំបូង​នូវ ការ​ស្គាល់​ឲ្យ​បាន​ឆាប់រហ័ស នូវ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ទាំង​ពី​អ្នកជំងឺ​ផ្ទាល់ ឬ​អ្នក​ដែល​នៅ​ក្បែរ​គាត់​។…

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល (​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​) គឺជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ការ​ព្យាបាល​បន្ទាន់​។

ដំណើរការ​នៃ​ការ​ព្យាបាល​ជំងឺ​នេះ ទាមទារ​ជាដំបូង​នូវ ការ​ស្គាល់​ឲ្យ​បាន​ឆាប់រហ័ស នូវ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ទាំង​ពី​អ្នកជំងឺ​ផ្ទាល់ ឬ​អ្នក​ដែល​នៅ​ក្បែរ​គាត់​។

រោគ​សញ្ញា​សំខាន់​ៗ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖
ពិបាក​និយាយ​ភ្លាម​ៗ ឬ និយាយ​មិន​បាន
ទន់​ដៃ ជើង មួយ​ចំហៀង​ភ្លាម​ៗ (​ពាក្យ​ខ្មែរ​យើង​ថា​ស្លាប់​មួយ​ចំហៀង​ខ្លួន​)
វៀច​មុខ​ភ្លាម​ៗ

សំខាន់​! ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ៖
សូម បញ្ជូន​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​បំផុត​! ព្រោះ​បើ​គាត់​មក​ទាន់​ក្នុង ថិរវេលា ៤ ម៉ោង​ដំបូង (​ក្នុង​ករណី​ស្ទះ​សរសៃឈាម​ខួរក្បាល​) គាត់​អាច​ទទួល​បានការ​ព្យាបាល​ដោយ ឱសថ​ទំនើប​ចុង​ក្រោយ (Thrombolyse) ដែល​អាច​រំលាយ​ដុំ​កំណក​ឈាម​នោះ​បាន (​ប្រសិនបើ​អ្នកជំងឺ​មិន​មាន​កត្តា​រំខាន​ផ្សេង​ៗ​ទៀត​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ទេ​)៕

(​ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ