ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SIEW 2025 ៖ អ្នកដឹកនាំសកលរួមគ្នា «ស្រមៃមើលថាមពលនាពេលអនាគត កសាងប្រព័ន្ធទាំងឡាយនៅថ្ងៃនេះ»

1 នាទី មុន

សិង្ហ​បុរី ៖ តើ​អ្វី​ដែល​នឹង​អាចយ​កមក​ប្រើប្រាស់​បន្ថែម​បាន នៅ​ពេល​តម្រូវការ​ថាមពល និង​អគ្គិសនី​កើនឡើង​យ៉ាង​ខ្លាំងក្លា​ទូ​ទាំង​ពិភពលោក? អ្នកជំនាញ​បាន​លើក​ឡើង​ថា កត្តា​ចម្បង​៣​សំខាន់​ដែល​ជំរុញ​តម្រូវការ​ថាមពល​កើនឡើង​ខ្លាំង​នោះ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ AI ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​តាម​ផ្ទះ…

សិង្ហ​បុរី ៖ តើ​អ្វី​ដែល​នឹង​អាចយ​កមក​ប្រើប្រាស់​បន្ថែម​បាន នៅ​ពេល​តម្រូវការ​ថាមពល និង​អគ្គិសនី​កើនឡើង​យ៉ាង​ខ្លាំងក្លា​ទូ​ទាំង​ពិភពលោក? អ្នកជំនាញ​បាន​លើក​ឡើង​ថា កត្តា​ចម្បង​៣​សំខាន់​ដែល​ជំរុញ​តម្រូវការ​ថាមពល​កើនឡើង​ខ្លាំង​នោះ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ AI ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​តាម​ផ្ទះ និង​ការ​កំណើន​ប្រើប្រាស់​ឡាន​អគ្គិសនី ។

ស​ប្តា​ហ៍​ថាមពល​អន្តរជាតិ​សិង្ហ​បុរី (SIEW) លើក​ទី​១៨ បាន​បើក​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត Sands Expo & Convention Centre, Marina Bay Sands រោម​ប្រធានបទ «​ស្រមៃ​មើល​ថាមពល​នា​ពេល​អនាគត កសាង​ប្រព័ន្ធ​ទាំងឡាយ​នៅ​ថ្ងៃនេះ​» ជាមួយនឹង​ការ​រៀបចំ​ពិព័រណ៍​ពិសេស «SG60@SIEW Energy Showcase» ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ឯករាជ្យ​ជាតិ​សិង្ហ​បុរី ។

ស​ប្តា​ហ៍​ថាមពល​អន្តរជាតិ​សិង្ហ​បុរី (SIEW) ហៅ​ខ្លី​ថា SIEW Summit 2025 គឺជា​ព្រឹត្តិការណ៍​ផ្លូវការ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ទីផ្សារ​ថាមពល (EMA)​។ នេះ​គឺជា​វេទិកា​ប្រចាំឆ្នាំ​សម្រាប់​អ្នកជំនាញ​ថាមពល អ្នក​តាក់តែង​គោលនយោបាយ និង​អ្នក​អត្ថាធិប្បាយ ដើម្បី​ចែករំលែក​ការ​អនុវត្ត​ល្អ​បំផុត និង​ដំណោះស្រាយ​នៅ​ក្នុង​វិស័យ​ថាមពល​សកល ។

ការ​រៀបចំ​លើក​ទី​១៨ នេះ​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៧ ដល់​៣១ ខែតុលា ឆ្នាំ​២០២៥ នៅ​សិង្ហ​បុរី ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ថាមពល ប្រធាន​អង្គការ​អន្តរជាតិ អ្នក​តាក់តែង​គោលនយោបាយ និង​មេដឹកនាំ​ឧស្សាហកម្ម​ជាន់ខ្ពស់​ដែល​ពាល់​ព័ន្ធ​នឹង​ខ្សែ​សង្វា​ក់​តម្លៃ​ថាមពល​ជាង​១០០០​នាក់ ។

ថ្ងៃ​បើក SIEW Summit ត្រូវ​បាន​ចាប់ផ្តើម​ដោយ សុន្ទរកថា​ស្វាគមន៍ លោក Puah Kok Keong នាយក​ប្រតិបត្តិ​អាជ្ញាធរ​ទីផ្សារ​ថាមពល (EMA) ក្រោម​អធិបតី​របស់​ឯកឧត្តម បណ្ឌិត តាន់ ស៊ី លេង រដ្ឋមន្ត្រី​ទទួល​បន្ទុក​ថាមពល និង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សិង្ហ​បុរី ។

ឯកឧត្តម បណ្ឌិត តាន់ ស៊ី លេង បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ស្តី​ពី Singapore Energy Lecture ដោយ​សង្កត់ធ្ងន់​អំពី​ជំហាន​ជាក់ស្តែង​របស់​សិង្ហ​បុរី​ក្នុង​ការ​សម្រេច​គោលដៅ​កាបូន​ទាប ឬ Net-Zero ត្រឹម​ឆ្នាំ​២០៥០ ។ ការ​ពង្រឹង​កា​រត​ភ្ជាប់​ក្នុង​តំបន់​: ជំរុញ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​អាស៊ាន និង​ការ​នាំ​ចូល​អគ្គិសនី​កាបូន​ទាប​រហូត​ដល់​៦ ជី​ហ្គា​វ៉ា​ត់ (GW) ត្រឹម​ឆ្នាំ​២០៣៥ និង​តួនាទី​របស់ AI ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ថាមពល​ឆ្លាត​វៃ និង​ធន់​ទ្រាំ រួម​ទាំង​ការ​ប្រើប្រាស់​ដំណោះស្រាយ​ដែល​អាច​ពង្រីក​បាន​ដូច​ជា រ៉េ​អាក់​ទ័​រ​ម៉ូឌុល​តូច និង​Biomethane ។

កិច្ចប្រជុំ​កំពូល​ថ្ងៃ​ដំបូង​នេះ ត្រូវ​បាន​សម្គាល់​ដោយ​វត្តមាន និង​ការ​ចូលរួម​ពី​តំណាង​ថ្នាក់ខ្ពស់​បំផុត​ក្នុង​ពិភព​ថាមពល ក្នុង​នោះ ៖
សុន្ទរកថា​គន្លឹះ​ពី​សហរដ្ឋអាមេរិក ៖ ឯកឧត្តម Chris Wright រដ្ឋមន្ត្រី​ថាមពល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា National Energy Dominance Council នៃ​សហរដ្ឋអាមេរិក បាន​ផ្តល់​នូវ​សុន្ទរកថា គន្លឹះ ដោយ​បង្ហាញ​ពី​ទស្សនៈ​របស់​អា​មេ​រិ​កលើ​សន្តិសុខ​ថាមពល​សកល និង​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម ។

អ្វី​ដែល​គ្រប់​គ្នា​ចាប់អារម្មណ៍​បំផុត គឺ​បទ​បង្ហាញ​ពី បណ្ឌិត Fatih Birol នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ដែល​បាន​ផ្តល់​នូវ​ទិន្នន័យ និង​ការ​ព្យាករណ៍​ចុង​ក្រោយ​បំផុត​សម្រាប់​ទីផ្សារ​ថាមពល​សកល​។

បណ្ឌិត Fatih Birol បាន​បញ្ជាក់​ថា កន្លង​មក ថាមពល​អ​គ្កិ​ស​នី​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ណាស់ ក្នុង​នោះ​កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​ច្រើន​បំផុត​ត្រូវ​បាន​លោក​មើលឃើញ​ថា គឺ​ដោយសារ​កត្តា​សំខាន់​៣​ធំ​ៗ រួម​មាន ៖

១- ការ​កើនឡើង​នៃ​ការ​អភិវឌ្ឍន៍ AI ព្រោះ​បញ្ចេ​ក​វិទ្យា AI ដែល​ត្រូវ​បាន​បង្កើត​ឡើង​នោះ គឺ​ត្រូវការ​មជ្ឈមណ្ឌល​ទិន្នន័យ ហើយ មជ្ឈមណ្ឌល​ទិន្នន័យ​នេះ អាច​ដំណើរការ​ទៅ​បាន គឺ​ត្រូវការ​អគ្គ​ស​នី​នោះ​ទេ ។ ត្រង់នេះ​មាន​ន័យ​ថា AI មិន​អាច​ដំណើរការ​ទៅ​បាន​ដោយ​គ្មាន​អគ្គ​ស​នី​នោះ​ទេ ។

ជាក់ស្តែង ត្រឹម​មជ្ឈមណ្ឌល​ទិន្នន័យ​ទំហំ​ធ​ម្យ​ម គឺ​ត្រូវ​ប្រើប្រាស់​ថាមពល​អគ្គ​ស​នី​ក្នុង​មួយ​ថ្ងៃ ស្មើ​ប្រមាណ​ការ​ប្រើប្រាស់​អគ្គិសនី​១០​ម៉ឺន​គ្រួសារ ។ សព្វ​ថ្ងៃនេះ​យើង​ឃើញ​មាន​មជ្ឈមណ្ឌល​ទិន្នន័យ​កើនឡើង​ដូច​ផ្សិត​ជុំវិញ​ពិភពលោក ដែល​មាន​ន័យ​ថា មាន​កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​យ៉ាង​ខ្លាំងក្លា ។ ហេតុ​ដូច្នេះ​ការ​រក​ប្រភព​ថាមពល​កកើត​ថ្មី​ពិតជា​រឿង​សំខាន់ ដូច​ជា ប្រភព​ថាមពល​កកើត​ថ្មី គឺ​ថាមពល​សូ​ឡា ជាដើម ។
២ -​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​តាម​លំនៅ​ឋាន​របស់​ប្រជាជន​មានការ​កើនឡើង​ទូ​ទាំង​ពិភពលោក​១
៣ – ពិសេស​ចំណុច​ទី​៣ សំខាន់ គឺ​ការ​ជំរុញ ​និង​ការ​ប្រើប្រាស់​ឡាន​អគ្គ​ស​នី ។

បើ​តាម​បណ្ឌិត Fatih Birol បាន​បន្ថែម​អោយ​ដឹង​ថា ដើម្បី​បំពេញ​នូវ​តម្រូវ​ខ្ពស់​នៃ​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ថាមពល និង​អគ្គិសនី ទាមទារ​អោយ​គ្រប់​ភាគី​ត្រូវ​រួម​គ្នា​ដើម្បី​ស្វែង​ប្រភព​ថាមពល​ផ្សេង​ៗ ដូច​ជា ថាមពល​កកើត​ឡើង​វិញ (Renewable energy) ដែល​អាច​កែ​ច្នៃ​ពី​ទឹកដី ភ្លើង ខ្យល់ ដែល​ជា​ការ​បង្កើត​នូវ​ថាមពល​កើតឡើង​វិញ ។

សូម​ជម្រាប​ដែរ​ថា ពេញ​មួយ​ថ្ងៃ​ដំបូង​នៃ SIEW Summit 2025 វាគ្មិន​ជំនាញ​ៗ បាន​ពិភាក្សា​គ្នា លើ​ប្រធានបទ​សំខាន់​ៗ ដូច​ជា​៖

-កា​រត​ភ្ជាប់​ក្នុង​តំបន់​: ជំហាន​បន្ទាប់​ក្នុង​ការ​ជំរុញ​កា​រត​ភ្ជាប់​អគ្គិសនី​ឆ្លង​ដែន​នៅ​អាស៊ាន ។

-ភាព​ជា​ដៃគូ​អន្តរជាតិ​: ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សកល​ដើម្បី​ជំរុញ​ការ​ច្នៃប្រឌិត និង​ការ​វិនិយោគ​។

-តួនាទី​របស់​ឧស្ម័ន​ធម្មជាតិ​: ពិនិត្យ​មើល​សារៈសំខាន់​របស់​ឧស្ម័ន​ធម្មជាតិ​ជា​ឥន្ធនៈ​អន្តរកាល (transition fuel) ទៅ​រក​ប្រភព​កាបូន​ទាប​។ និង​ការ​ស្វែងរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ថ្មី​ៗ​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ប្រកបដោយ​និរន្តរភាព​។

ក្រៅពី​សារ​គ​ន្លឹៈ​របស់​រដ្ឋមន្ត្រី​ថាមពល​សិង្ហ​បុរី រដ្ឋមន្ត្រី​ថាមពល​អា​មេ​រិ​ក រួម​ទាំង ប្រធាន​អង្គការ​ថាមពល​អន្តរជាតិ រួម​ទាំង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​ពិភាក្សា​សំខាន់​ៗ​នោះ អ្នកចូលរួម SIEW Summit ឆ្នាំ​២០២៥ ត្រូវ​បាន​អនុ​ញ្ញ​ទ​អោយ​ដើរ​ទស្សនា ពិព័រណ៍ «SG60@SIEW Energy Showcase» ដែល​រៀបចំ​ឡើងជា​ពិសេស​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ឯករាជ្យ​ភាព​របស់​សិង្ហ​បុរី​ជាមួយនឹង «SG60@SIEW Energy Showcase» ។ ពិព័រណ៍​នេះ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ប្រតិភូ ដើម្បី​ស្រមៃ​មើល​ទេសភាព​ថាមពល​របស់​ប្រទេស​នៅ​ឆ្នាំ​២០៦៥ ដោយ​បង្ហាញ​ពី​របៀប​ដែល​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ដូច​ជា​ថាមពលនុយក្លេអ៊ែរ (Nuclear Energy) ការ​ផ្ទុក​ថាមពល និង​បណ្តាញ​អគ្គិសនី​ក្នុង​តំបន់ កំពុង​កសាង​អនាគត​ថាមពល​ដែល​ស្អាត និង​ធានា​បាន ។

SIEW 2025 នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ដោយ​នឹង​បន្ត​ជាមួយនឹង​ព្រឹត្តិការណ៍​សំខាន់​ៗ​រួម​ទាំង Singapore-IEA Forum, Singapore-IRENA High-Level Forum, និង​សន្និសីទ​ដៃគូ​ផ្តោត​លើ​ឧស្សាហកម្ម​ដូច​ជា Asia Clean Energy Summit និង Asia Gas Markets Conference៕

កែសម្រួលដោយ