ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ជុំវិញផ្សារដើមគរ នឹង​ប្រែមុខមាត់ថ្មី ក្រោយការរៀបចំចិញ្ចើមផ្លូវ និងប្រព័ន្ធលូ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ

36 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រៀបចំ​កែ​លម្អរ​សោ​ភណ្ឌ​ភាព​ឡើង​វិញ​នៅ​កំណាត់​ផ្លូវ​និង​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ចាត់ចែង​ដោយ​ឯក​ឧត្ត​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឱ្យ​អាជីវករ​ដែល​រំលោភ​លើ​ទ្រូងផ្លូវ​និង​ចិញ្ចើម​ផ្លូវ​ខាងលើ ទៅ​លក់ដូរ​បន្លែ…

រាជធានីភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រៀបចំ​កែ​លម្អរ​សោ​ភណ្ឌ​ភាព​ឡើង​វិញ​នៅ​កំណាត់​ផ្លូវ​និង​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ចាត់ចែង​ដោយ​ឯក​ឧត្ត​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឱ្យ​អាជីវករ​ដែល​រំលោភ​លើ​ទ្រូងផ្លូវ​និង​ចិញ្ចើម​ផ្លូវ​ខាងលើ ទៅ​លក់ដូរ​បន្លែ ផ្លែ​ឈើ​នៅ​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ​និង​ផ្សារ​ដើម​គរ​ថ្មី ដោយ​ដោះស្រាយ​តាម​បែប​ឈ្នះ ឈ្នះ ក្នុង​មនោសញ្ចេតនា «ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រលាញ់ខ្មែរ» ។ ​ការ​​រៀបចំ​កែ​លម្អរ​សោ​ភណ្ឌ​ភាព​ឡើង​វិញ​នេះ តាម​គម្រោង​អាច​និង​រួចរាល់​ទាំងស្រុង ក្នុង​ចន្លោះ​១​ខែ​ទៅ​២​ខែ​ទៀត​។

នេះ​បើ​តាម​លោកស្រី​ដោ សម្ផស្ស នាយិកា​រង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ​ ឆ្នាំ​២០២៦​នេះ​។

លោកស្រី​បញ្ជាក់​ថា​ គិត​មក​ដល់​ពេល​នេះ ចំពោះ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តំបន់​ជុំវិញ​បរិវេណ​ផ្សារ​ដើម​គរ ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មកនេះ យើង​ធ្វើ​បាន​ច្រើន​ដែរ​ហើយ ដោយ​ផ្ដោត​ទៅ​លើ​ផ្លូវ​ធំ​ៗ​ចំនួន​៣​ខ្សែ​ធំ​ៗ​នោះ​គឺ មហាវិថី​ព្រះ​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​លេខ​២៣០​។​

យើង​បាន​រៀបចំ​ការ៉ូឡា នៅ​ជុំវិញ​ផ្សារ​ដើម​គរ​ជិត​រួចរាល់​ហើយ​។ បន្ត​មក​យើង​នឹង​ចាប់ផ្ដើម​មួយ​ចំហៀង​ផ្លូវ​ទៀត​ ។​ ការងារ​រៀប​ការ​រ៉ូ​ឡា​នេះ អាច​បញ្ចប់​ក្នុង​ចន្លោះ​ពេល ខ្ទង់​មួយ​ខែ​ទៀត​។ នៅ​មហាវិថី​មុនី​រ៉េ​ត​ការងារ​នេះ​យើង​ត្រូវធ្វើ​ទាំង​ពីរ​ខាង​ផ្លូវ គឺ​ទាំង​ក្នុង​ខណ្ឌទួលគោក​និង​នៅ​ក្នុង​ខណ្ឌ​បឹង​កេងកង​។​

ដូច​គ្នា​នេះ​ដែរ ចំពោះ ផ្លូវ​២​ខ្សែ​ទៀត​ដូច​ជា​ផ្លូវ​២៣០​និង​មហាវិថី​ម៉ៅ​សេ​ទុង យើង​ក៏​អនុវត្ត​ការងារ​នេះ​ដូច​គ្នា​ផង​ដែរ​។​ចំណែក​ការងារ​ផ្សេង​ទៀត​មាន​ទាំង​ការងារ​ដាក់​ប្រព័ន្ធ​លូ ជួសជុល​អណ្ដូង​លូ ក៏​បាន​និង​កំពុង​ដំណើរការ​ព្រម​ៗ​គ្នា​ផង​ដែរ​។​បន្ទាប់​មក​ទៀត​អាច​នឹង​មានការ​អ៊ុត​កៅស៊ូ អ៊ុត​គូស​គំនូស​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ ទាំងនេះ​ផង​ដែរ​។

លោកស្រី​ដោ សម្ផស្ស ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ចំពោះ​គម្រោង​ខាងលើ​នេះ​អាច​បញ្ចប់​ទាំងអស់​នៅ​ក្នុង​រង្វង់​១​ខែ​ឬ​២​ខែ​ខាង​មុខ​ទៀត​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោយ​បាន​ផ្លូវ​មក​វិញ​ធ្វើការ​កែ​លម្អរ​សោ​ភណ្ឌ​ភាព​ដោយ​រៀប​ជា​ថ្ម​ក្រា​នី​ត​លើ​ចិញ្ចើម​ផ្លូវ​ដើរ​ថ្មើរជើង​និង​រៀបចំ​ប្រព័ន្ធ​លូ​ឡើង​វិញ​មហាវិថី​ព្រះ​មុនី​រ៉េ​ត ផ្លូវ​២៣០ មហា​ថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​មួយ​ចំនួន​ទៀត​។

គួរ​រំលឹក​ដែរ​ថា​ តាម​រយៈ​ការ​ដោះស្រាយ​តាម​បែប​ឈ្នះ ឈ្នះ និង​មនោសញ្ចេតនា ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រលាញ់ ខ្មែរ របស់​ឯកឧត្ដម​ឃួ​ង ស្រេង និង​ដោយ​មានការ​គាំទ្រ​និង​ចូលរួម​ពី​បងប្អូន​អាជីវករ ដោយ​ពួក​គាត់​បាន​សម្រេចចិត្ត​ផ្លាស់​ប្តូ​ទីតាំង​ពី​ការ​លក់ដូរ លើ​ទ្រូង​និង​ចិញ្ចើម​ផ្លូវ​ក្នុង​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ​ចាស់​ហើយ​បាន​នាំ​គ្នា​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី នា​ខណ្ឌ​ព្រែក​ព្នៅ​និង​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ សង្កាត់​ព្រែក​កំពឹស​ខណ្ឌដង្កោ​។ ដូច្នេះ​ត្រូវ​រួម​គ្នា​ដើម្បី ផ្ទះ ផ្លូវ​និង​ទីក្រុង​យេ​ី​ង​ស្អាត ។

អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិតជា​ខិតខំ​ប្រឹងប្រែង​ណាស់​សព្វ​ថ្ងៃនេះ គឺ​ធ្វើ​ជាប់​ជា ប្រចាំ ប៉ុន្តែ​ក៏​ទាមទារ​ការ​ចូលរួម​សហការ​និង​យោគយល់ អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ដែរ​ទេ​ី​ប​ការ​ប្រឹងប្រែង​របស់​អាជ្ញាធរ​យើង​ទទួល​បាន​ជោគជ័យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ