ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ប្លែក​ នៅ​សុខ​ៗ​​ជើង​​ហើម​​ធំ​ឡើង​ៗ​ ពេទ្យ​មិន​ដឹង​ជំងឺ​អ្វី​?

32 វិនាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ កែវ ចំរើន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​វាល​មាស ឃុំវាល​រេញ មាន​ជំងឺ​ហើមជើង​ដោយ​មិនដឹង​មូលហេតុ និង​បាន​មក​សម្រាក​ព្យា…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ កែវ ចំរើន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​វាល​មាស ឃុំវាល​រេញ មាន​ជំងឺ​ហើមជើង​ដោយ​មិនដឹង​មូលហេតុ និង​បាន​មក​សម្រាក​ព្យា បាល​នៅផ្ទះ​វិញ បន្ទាប់​ពី​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តេ​ជោ​សន្តិភាព​នៅ​ឯ​រាជធានី​ភ្នំពេញ​មួយ​រយៈ ។

ស្ត្រី​រូប​នេះ​បាន​ប្រាប់​ថា កាលពី​ជាង​២​ខែ​មុន ​គាត់​បាន​ទៅ​លេង​កូន​នៅ​ភ្នំពេញ​ដើរ​ធ្វើការ​ជា​ធម្មតា ហើយ​ជើង​របស់​គាត់​ក៏​មិន​ដែល​ដួលថ្លោះ​គ្រេច​អ្វី​នោះ​ដែរ ។ លុះ​ថ្ងៃមួយ ស្រាប់តែជើង​គាត់​ចេញ​អាកា​រៈ​ស្ពឹក​ៗ ហើយ​ក៏​ហើម​បន្តិចម្តង​ៗ​ខុស​ពី​ធម្មតា ទើប​ក្រុម​គ្រួសារ​នាំ​គាត់​ទៅ​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​តេ​ជោ​សន្តិភាព នៅរាជធានី​ភ្នំពេញ ។ ប៉ុន្តែ នៅ​ពេល​ពេទ្យ​ពិនិត្យ​រក​មិនឃើញ​ជា​ជំងឺ​អ្វី ឯការ​សង្ស័យ​ថា​ ជា​ជំងឺ​ទឹកនោមប្រៃ​ក៏​ពិនិត្យ​មិនឃើញ​សោះ ។

ដោយសារ​ស្ថានភាព​ហាក់ដូចជា​មិន​មានការ​ធូរស្បើយ ពិបាក​ក្នុង​ការ​ព្យាបាល ទើប​គាត់​សម្រេចចិត្ត​មក​ផ្ទះ​វិញ ហើយ​ឲ្យ​គេ​មើល​ថា​ ជា​ជំងឺ​ពិសភ្លើង តែ​បច្ចុប្បន្ន​ជើង​គាត់​នៅ​បន្ត​ហើម​នៅឡើយ មិន​ទាន់​ស្រក​នៅឡើយ​ទេ ។ នេះ​ជា​ជំងឺ​ម្យ៉ាង​កើត​ដោយ​មិនដឹង​មូលហេតុ​សោះ សុខ​ៗ​ក៏​ហើមជើង ដើរ​លែង​រួច​តែ​ម្តង  ។

នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ សមាគមនារី​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោកស្រី វាល់ ច័ន្ទ​វ​លក្ខណ៍ ប្រធាន​ប្រតិបត្តិ​សមាគមនារី​ស្រុក បាន​ទៅ​សួរសុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​សប្បុរសធម៌​របស់​សមាគមនារី មាន​គ្រឿង​ឧបភោគបរិភោគ និង​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ដែល​បាន​មក​ពី​ចូលរួម​របស់​សមាគមនារី​ស្រុក ទៅ​ឧបត្ថម្ភ​ជូន​ដល់​អ៊ំ​ស្រី​ដើម្បី​ជា​ការ​ជួយ​សម្រាល​ការ​លំបាក​ខ្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ