ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រធានាធិបតី​បារាំង ជួយ​ប្រាប់​ភាគី​ថៃ​ឱ្យ​គោរព​ច្បាប់​អន្តរជាតិ

43 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ដោយ​ផ្ទាល់ ទៅ​លោក Emmanuel Macron…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ដោយ​ផ្ទាល់ ទៅ​លោក Emmanuel Macron ប្រធានាធិបតី​បារាំង ជួយ​ប្រាប់​ទៅ​ភាគី​ថៃ​ឱ្យ​គោរព​តាម​ច្បាប់​អន្តរជាតិ​លើ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា ។ នេះ​បើ​តាម​ឯកឧត្តម ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ។

ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​មាតុភូមិ​និវត្ត​របស់​សម្តេច​ធិ​បតី​ពី​ប្រទេស​បារាំង​វិញ នៅ​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ​២០២៦ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​បារាំង​ជា​ប្រទេស​ដៃគូ និង​ប្រទេស​ជា​មិត្ត តែ​យ៉ាងណា​ក៏​ដោយ សម្តេច​ធិ​បតី​មិន​បាន​ស្នើ​សុំ​ទៅ​ប្រធានាធិបតី​បារាំង​ឱ្យ​គាំទ្រ​កម្ពុជា​លើ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​នោះ​ទេ ប៉ុន្តែ​សម្តេច​បាន​ស្នើ​ឱ្យ​ឯកឧត្តម ម៉ា​ក្រុង ជួយ​ប្រាប់​ភាគី​ថៃ​ឱ្យ​គោរព​តាម​ច្បាប់​អន្តរជាតិ​» ។

ថ្លែង​ផ្សាយ​ផ្ទាល់​ឯកឧត្តម​បាន​បញ្ជាក់​ថា «​ប៉ុន្តែ​សម្តេច​ធិ​បតី​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​បារាំង​របស់​ឯក​ឧត្ត​ម៉ា​ក្រុង បន្ត​លើកតម្កើង​គោលការណ៍​របស់​ខ្លួន​ដែល​ស៊ីសង្វាក់​គ្នា​ខ្លាំង​មែនទែន និង​គោល​ការណ៍​នៃ​ប្រទេស​កម្ពុជា​នោះ គឺ​ការ​គោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យភាព និង​គោរព​បូរណភាព​នៃ​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​» ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​រំលឹក​ថា ដោយសារ​តែ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​អន្តរជាតិ​ជា​ប្រទេស​មហាអំណាច​ដូច​ជា អា​មេ​រិ​ក​-​ចិន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ជួយ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​ចំនួន​២​លើក គឺ​លើក​ទី​១ នៅ​អំឡុង​ខែកក្កដា និង​លើក​ទី​២​នៅ​ខែធ្នូ ចុងឆ្នាំ​២០២៥ ។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។

ជាង​នេះ កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ