ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទឈប់បា.ញ់ជិតរលាយសាបសូន្យ៖ អ៉ីរ៉ង់បិទច្រកសមុទ្រ Hormuz ជាថ្មី ក្រោយអ៊ីស្រាអែលសម្រុកវាយប្រហារក្រុងបេរូតយ៉ាងចាស់ដៃ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កិច្ចព្រមព្រៀង​ឈប់​បាញ់​សំដៅ​ផ្អាក​សង្គ្រាម​នៅ​អ៉ី​រ៉​ង់ ​ហាក់​មិន​ត្រូវ​បាន​គោរព​កាលពី​ថ្ងៃ​ទី​៩​ មេ​សា បន្ទាប់​ពី​អ៉ី​រ៉​ង់​បិទ​ជា​ថ្មី​ច្រក​សមុទ្រ​ហ័​រ​មូស ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៉ីស្រា​អែ​ល​លើ​លី​បង់​ ។ សេត​វិមាន​ទាមទារ​ឲ្យ​បើក​វិញ​ច្រក​សមុទ្រ​នោះ ហើយ​ខិតខំ​ថែរក្សា​ការ​ចរចា​សន្តិភាព​ឲ្យ​ដើរទៅ​មុខ​។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កិច្ចព្រមព្រៀង​ឈប់​បាញ់​សំដៅ​ផ្អាក​សង្គ្រាម​នៅ​អ៉ី​រ៉​ង់ ​ហាក់​មិន​ត្រូវ​បាន​គោរព​កាលពី​ថ្ងៃ​ទី​៩​ មេ​សា បន្ទាប់​ពី​អ៉ី​រ៉​ង់​បិទ​ជា​ថ្មី​ច្រក​សមុទ្រ​ហ័​រ​មូស ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៉ីស្រា​អែ​ល​លើ​លី​បង់​ ។ សេត​វិមាន​ទាមទារ​ឲ្យ​បើក​វិញ​ច្រក​សមុទ្រ​នោះ ហើយ​ខិតខំ​ថែរក្សា​ការ​ចរចា​សន្តិភាព​ឲ្យ​ដើរទៅ​មុខ​។

ទាំង​សហរដ្ឋអាមេរិក​ទាំង​អ៉ី​រ៉​ង់​សុទ្ធតែ​អះអាង​ពី​ជោគជ័យ​រៀង​ៗ​ខ្លួន ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហើយ​បណ្ដា​មេដឹកនាំ​ពិភពលោក​បាន​សម្ដែង​ការ​ធូរស្រាល​ក្នុង​ចិត្ត ខណៈ​ដែល​នៅ​តែ​មាន​ដ្រូ​ន​និង​មី​ស៊ី​ល​ថ្មី​ៗ​បន្ត​វាយប្រហារ​អ៉ី​រ៉​ង់ និង​បណ្ដា​ប្រទេស​អា​រ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។

ចំណែក​អ៉ី​ស្រា​អែ​ល​បាន​បង្កើន​ការ​វាយប្រហារ​លី​បង់ ដោយ​វាយប្រហារ​ពុំ​មានការ​ប្រាប់​ជា​មុន​តំបន់​ពាណិជ្ជកម្ម និង​តំបន់​ប្រជាជន​រស់នៅ​ក្នុង​ក្រុង​បេ​រូត​។ អំពើ​ហិង្សា​ថ្មី​ៗ​ទាំងនេះ​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង ដោយ​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ជី​ឌី​វ៉ា​ន ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា​ផុយ​ស្រួយ​ ។ ចំណែក​ប្រធាន​សភា​អ៉ី​រ៉​ង់​លើក​ឡើង​ថា ការ​ចរចា​ដែល​គ្រោង​ធ្វើ​ជាមួយ​សហ​រដ្ឋ​អា​មេរិក ដើម្បី​ឲ្យ​សម្រេច​បានការ​ឈប់​ប្រទូស្ត​រ៉ា​យ​គ្នា​ជា​អចិន្ត្រៃយ៍ លែង​សម​ហេតុ​សម​ផល​ទៀត​ហើយ ព្រោះ​ក្រុង​វ៉ាស៊ីន​តោន​មិន​ព្រម​ធ្វើ​តាម​លក្ខខណ្ឌ​៣ ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​១០​របស់​
អ៉ី​រ៉​ង់ ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី​បាន​ទទូច​លើ​ប្រការ​ដែល​ថា កា​រប​ញ្ច្ច្​ប់​សង្គ្រាម​នៅ​លី​បង់​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា ដែល​ចុះហត្ថលេខា​ជាមួយ​អា​មេ​រិ​ក​។ ប៉ុន្តែ​ទាំង​ប្រធានាធិបតី​អា​មេ​រិ​លោក​ដូ​ណា​ល់​ត្រាំ ទាំង​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​មិន​អនុវត្ត​នៅ​លី​បង់​ឡើយ​។

ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​X រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​ថ្លែង​ថា គ្រប់​គ្នា​ជា​សាក្សី​លើ​ការ​សម្លាប់រ​ង្កា​ល​នៅ​លី​បង់​។ បាល់​កំពុង​ស្ថិត​ក្នុង​ដៃ​អា​មេ​រិ​ក ហើយ​ពិភពលោក​កំពុង​ចាំ​មើល​ថា​ តើ​អា​មេ​រិ​ក​គោរព​បណ្ដា​ការ​សន្យា​របស់​ខ្លួន​ដែរ​ឬ​អត់​។ ក្រសួង​សុ​​ខា​ភិ​បាល​លី​បង់​គូសបញ្ជាក់​ថា បណ្ដា​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​១៨២​នាក់​កាលពី​ថ្ងៃ​ទី​៨​មេ​សា ដែល​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ពេល​តែ​មួយ​ថ្ងៃ តាំងពី​កើត​មាន​សង្គ្រាម​រវាង​អ៉ីស្រា​អែ​ល​ និង​ហេ​ស
​ប៊ុល​ឡា​ហ៍​មក​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​គូសបញ្ជាក់​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​ដូច​សេចក្ដីរាយការណ៍ របស់​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់ មិន​អាច​ទទួលយក​បាន​ទាំងស្រុង​។ ចំណែក​រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក លោក​PETER HEGSETH ថ្លែង​ថា កងទ័ព​អា​មេ​រិ​ក​និង
អ៉ី​​ស្រា​អែ​ល ដណ្ដើម​បាន​ជ័យជម្នះ​ខាង​យោធា​ជាមួយ​អក្សរ​V​ធំ​និង​ថា កងទ័ព​អ៉ី​រ៉​ង់​លែង​ជា​ការ​គំរាមកំហែង​ខ្លាំង​ទៀត​ហើយ​សម្រាប់កងទ័ព​អា​មេ​រិ​ក ​ឬ​តំបន់​ ។ រីឯ​កងទ័ព​អ៉ី​រ៉​ង់​វិញ​អះអាង​ថា ប្រទេស​ខ្លួន​បាន​បង្ខំ​ឲ្យ​អ៉ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក ព្រម​ទទួលយក​បណ្ដា​លក្ខខណ្ឌ​របស់​ខ្លួន​ហើយ​ចុះចាញ់​។

ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ជា​អ្នក​ដើរ​តូ​អាជ្ញាកណ្ដាល ឲ្យ​មាន​កិច្ចព្រមព្រៀង​និង​ប្រទេស​ដទៃ​ៗ​ទៀត​ឲ្យ​ដឹង​ថា បទ​ឈប់​បាញ់​គ្នា​គ្រោង​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​លី​បង់​ដែល​អ៉ី​ស្រា​អែ​លបើក​ការ​វាយលុក​តាម​ជើង​គោក​ប្រឆាំង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​សម្ព័ន្ធមិត្ត​អ៉ី​រ៉​ង់​។ អ៉ី​ស្រា​អែ​ល​អះអាង​ថា គ្មាន​បទ​ឈប់​បាញ់​នៅ​លី​បង់​ទេ​ ។

ប្រធានាធិបតី​លី​បង់​លោក​ចូ​សេ​ប​អា​អ៊ូ​ន ចាត់​ទុក​ការ​វាយ​ប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ថា​សាហាវព្រៃផ្សៃ​បំផុត​។ រួច​អគ្គលេខាធិការ​សម្ព័ន្ធ​អា​រ៉ាប់​លោក​អា​ហ៍​ម៉េ​ដ​អា​ប៊ុល​ហ្សេ​អ៉ី​ត​ចោទប្រកាន់​អ៉ី​ស្រា​
អែ​ល​ថា ស្វែងរក​មិន​ឈប់​ឈរ​បំផ្លាញ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាមួយ​អ៉ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ