រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួ.សជិ.តដាច់កដៃ មិនដឹងត្រូវគេកាប់ ព្រោះតែមូលហេតុអ្វីនោះទេ បានរត់មកឲ្យប្រជាពលរដ្ឋជួយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មុខស្ថានីយប្រេងឥន្ធនៈ កាល់តិច តាមបណ្ដោយផ្លូវ២៧១ កែងផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រត់មកឲ្យគេជួយនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេមិនដឹងថាបុរសរងគ្រោះឈ្មោះអ្វី និងមានបញ្ហាអ្វីជាមួយនរណានោះទេ ហើយក៏មិនដឹងថានរណាកាប់នោះទេ ស្រាប់តែម្រាមដៃខាងស្ដាំ រយះជិតដាច់ដល់កដៃ និងបានរត់ពីម្តុំសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រហូតមកដល់ស្តុប៣៧១កែង២៧១ ក៍បានអោយបុរសម្នាក់ទៀតជួយគ្រាហ៍ ជូនឆ្លងផ្លូវ ម្ខាងទៀត មកទុកចោលលើសួនច្បារ មុខស្ថានីយប្រេងឥន្ធនៈកាល់តិច ហើយបុរសដែលបានគ្រាហ៍នោះគេចចេញទៅបាត់។
ប្រភពដដែលបន្តទៀតថា ដោយសារឃើញសភាពបែបនេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋផ្សារដើមថ្កូវ សហការជាមួយនឹងកម្លាំងខណ្ឌចំការមន បានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំដែរ តែបុរសរងគ្រោះនិយាយក្នុងស្ថានភាពវង្វេងវង្វាន់ ស្តាប់គ្នាមិនបាន ណាមួយរបួសហូរឈាមច្រើន ទើបសមត្ថកិច្ច សំរេចហៅរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ីអោយមកដឹកយកទៅសង្គ្រោះសិន ទើបបន្តធ្វើការការសួរនាំ ដើម្បីឱ្យដឹងច្បាស់ថាជាករណីអ្វីអោយប្រាកដ និងដើមហេតុចេញពីមូលដ្ឋានខាងណាអោយប្រាកដផងដែរ ៕




ចែករំលែកព័តមាននេះ