លោក ត្រាំ គំរា.មដាក់ពន្ធ ៥០% ដោយមិនលើកលែង ចំពោះប្រទេសណាផ្គត់ផ្គង់អាវុ.ធឱ្យអ៊ីរ៉ង់
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ការនាំចូលពីបណ្តាប្រទេសដែលផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ការនាំចូលពីបណ្តាប្រទេសដែលផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ការនាំចូលពីបណ្តាប្រទេសដែលផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងពន្ធគយភ្លាមៗ ៥០% ដោយគ្មានការលើកលែង។ ការគំរាមកំហែងពន្ធក្នុងការបង្ហោះលើបណ្តាញសង្គមធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានយល់ព្រមលើបទឈប់បាញ់រយៈពេល២សប្តាហ៍ជាមួយប្រទេសអ៊ីរ៉ង់។ នេះបើតាមប្រភពពី Reuters និង Aljazeera ចេញផ្សាយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ មិនបានបញ្ជាក់ថា តើអាជ្ញាធរផ្លូវច្បាប់ណាមួយដែលលោកនឹងអំពាវនាវដើម្បីដាក់ពន្ធបែបនេះទេ ដោយសារតែតុលាការកំពូលអាមេរិកកាលពីខែកុម្ភៈកន្លងទៅ ទើបតែបានលុបចោលការប្រើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ហៅកាត់ IEEPA របស់លោក ដើម្បីដាក់ពន្ធសកល និងជំរុញឱ្យតុលាការជាន់ទាបបញ្ជាឱ្យសងប្រាក់វិញប្រហែល ១៦៦ ពាន់លានដុល្លារ ដែលប្រមូលបានពីពន្ធក្នុងរយៈពេល១ឆ្នាំ។
ច្បាប់ IEEPA ឆ្នាំ ១៩៧៧ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយអស់រយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីគាំទ្រទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងអ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង ប៉ុន្តែតុលាការបានសម្រេចថា លោក ត្រាំ បានបំពានសិទ្ធិអំណាចក្នុងការប្រើប្រាស់វាដើម្បីដាក់ពន្ធគយពាណិជ្ជកម្មសកល។
ទោះយ៉ាងណាក៏ដោយ នៅក្នុងការបង្ហោះ កាលពីថ្មីៗនេះ លោក ត្រាំ បានសរសេរដូច្នេះថា «ប្រទេសដែលផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់នឹងត្រូវដាក់ពន្ធគយភ្លាមៗ ៥០% លើទំនិញណាមួយ និងទាំងអស់ដែលលក់ទៅឱ្យសហរដ្ឋអាមេរិក ដែលមានប្រសិទ្ធភាពភ្លាមៗ និងមិនមានករណីលើកលែងឡើយ!»។
យ៉ាងណាមិញ បើតាមលោកស្រី Rachel Ziemba សមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកជំនាន់ថ្មី (CNAS) បានប្រាប់កាសែត Al Jazeera ថាវាមានភាពស្មុគស្មាញណាស់ក្នុងការធ្វើដូច្នេះ បន្ទាប់ពី IEEPA ត្រូវបានលុបចោល ហើយក៏មិនមានយន្តការគោលនយោបាយ និងការអនុញ្ញាតបន្ទាន់ដែលអាចរកបានសម្រាប់សហរដ្ឋអាមេរិក ដើម្បីធ្វើដូច្នេះផងដែរ។ ដូច្នេះពួកគេត្រូវការសកម្មភាពសភា ឬត្រូវការប្រព័ន្ធយុទ្ធសាស្ត្រពាណិជ្ជកម្មផ្សេងទៀត ខណៈដែលក៏គ្មានប្រព័ន្ធយុទ្ធសាស្ត្រពាណិជ្ជកម្មណាដែលផ្តោតលើសន្តិសុខជាតិពិតប្រាកដនោះទេ»។
គួរបញ្ជាក់ថា លោក ត្រាំ មិនបញ្ចេញឈ្មោះប្រទេសណាមួយដែលអាចប្រឈមមុខនឹងពន្ធគយថ្មីៗរបស់លោកនោះទេ។ ប៉ុន្តែនៅក្នុងនោះ ប្រទេសចិន និងរុស្ស៊ីត្រូវបានដឹងថា បានជួយអ៊ីរ៉ង់កសាងសមត្ថភាពយោធា ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយផ្គត់ផ្គង់មីស៊ីល ប្រព័ន្ធការពារដែនអាកាស ព្រមទាំងបច្ចេកវិទ្យាជំរុញការទប់ស្កាត់ផងដែរ៕

ចែករំលែកព័តមាននេះ