ផ្ទះមួយខ្នងនៅស្រុករលាប្អៀរ ត្រូវបានអគ្គិភ័យឆាបឆេះ រួមទាំងទ្រព្យសម្បត្តិមួយចំនួន
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ក្បឿង មានទំហំ ៨ គុណនឹង ៩ ម៉ែត្រ ត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង…
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ក្បឿង មានទំហំ ៨ គុណនឹង ៩ ម៉ែត្រ ត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង…
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ក្បឿង មានទំហំ ៨ គុណនឹង ៩ ម៉ែត្រ ត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង ៩ និង 00 នាទីព្រឹក ថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៦ ក្នុងភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ។
ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហុយ សុខ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ បុគ្គលិករោងចក្រ និងប្រពន្ធឈ្មោះ ទិត្យ សារុំ មុខរបរ បុគ្គលិករោងចក្រ ជនជាតិ ខ្មែរ សញ្ចាតិ ខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារខូចខាតរួមមាន ៖ ផ្ទះទំហំទទឹង០៨ម៉ែត្រ និងបណ្តោយ០៩ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងក្ដារ ក្រាលក្ដារ ប្រក់ក្បឿង , ម៉ូតូ ម៉ាកហុងដា SCOOPYចំនួន ០១ គ្រឿង , រទេះ ០១ គ្រឿង , ទូរដាក់សម្លៀកបំពាក់ ចំនួន ០១ , ទូរទស្សន៍ ចំនួន ០១ គ្រឿង , ស្រូវចំនួន ០២ តោន , និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។ ករណីខាងលើនេះមិនមានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ មូលហេតុ : បណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ទើបបណ្ដាលឲ្យឆេះ។
ក្នុងហេតុការណ៍នេះ រថយន្ដការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ចំនួន ០៣ គ្រឿង ,កម្លាំងនិងរថយន្ដអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ០១ គ្រឿង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលប្រជាការពារ និងប្រជាពលរដ្ឋចូលរួមជួយពន្លត់ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្តទើបរលត់ទាំងស្រុង នៅវេលាម៉ោង ០៩ និង ៥០ នាទី ៕




















ចែករំលែកព័តមាននេះ