ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជនដៃដល់ផ្តា.ច់ជីវិតបងស្រីបង្កើត និងក្មួយប្រុស​ ស្លា.ប់ទាំង២នាក់​ កាល២ថ្ងៃមុន

46 វិនាទី មុន
  • តាកែវ

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​យក​ពូថៅ​កាប់​ទៅ​លើ​សាច់​ញាតិ​ខ្លួនឯង បណ្តាល​ឱ្យ​​ស្លាប់​២​នាក់ កាលពី២ថ្ងៃមុននោះ​ ត្រូវ​កំលាំង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​ចាប់ខ្លួន​បាន​ហើយ ខណៈ​:​ពេល​ដែល​ជន​ដៃដល់​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ដើម្បី​រត់គេច​ខ្លួន​។ ​ករណី​ចាប់ខ្លួន​ជន​ដៃដល់​នេះ​បាន​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​…

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​យក​ពូថៅ​កាប់​ទៅ​លើ​សាច់​ញាតិ​ខ្លួនឯង បណ្តាល​ឱ្យ​​ស្លាប់​២​នាក់ កាលពី២ថ្ងៃមុននោះ​ ត្រូវ​កំលាំង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​ចាប់ខ្លួន​បាន​ហើយ ខណៈ​:​ពេល​ដែល​ជន​ដៃដល់​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ដើម្បី​រត់គេច​ខ្លួន​។

​ករណី​ចាប់ខ្លួន​ជន​ដៃដល់​នេះ​បាន​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​ ស្ថិត​នៅចំណុច​ក្បែ​រ​ក្លោ​ង​ទ្វា​វត្ត​អង្គ​ជុំ​ ក្នុងភូមិ​អង្គ​គគី​រ​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ​បានអោយ​ដឹង​ថា​ ក្នុង​ករណី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​​នេះ ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ឯក ឆេ​ង​ហូត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ ​លោក​បាន​ចាត់កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការ​រង ទទួល​ការងារ​នគរបាល​យុត្តិធម៌​។

​លោក​ឧ​ត្ថ​ម​សេនីយ៍​សេង មហា បាន​បន្ត​ទៀត​ថា​ ជា​លទ្ធផល ​កម្លាំងសមត្ថកិច្ច​​បាន​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ​ប៉ា​ង សុបិន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ជា​ជន​ដៃដល់ ក្នុង​ករណី​ឃាតកម្ម ដោយ​យក​ពូថៅ​កាប់​ជន​រង​គ្រោះ​ស្លាប់ ចំនួន​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ កាលពី​វេលា​ម៉ោង​២០និង០៥​នាទី ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​វត្ថុ​តាង​ចាប់​យក​៖
– ម៉ូតូ​១​គ្រឿង ម៉ាក​C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ស្លាក​លេខ តាកែវ 1Q-៦៥៤៨
– ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង
– ប្រាក់​ចំនួន​៥.៤០០​រៀល

លោក​វរសេនីយ៍ឯក​កែន វណ្ណ​: មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បានអោយ​ដឹង​ថា ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ។

សូមរំលឹកឡើងវិញថា ស្ត្រី​ម្នាក់​នឹង​កូនប្រុស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម ​ដែលបង្កឡើង​​បុរស​ម្នាក់​ត្រូវ​ជា​ប្អូន​នឹង​ជាឪពុក​មាបង្កើត​បាន​យកពូថៅ​កាប់សម្លាប់​ដោយ​មិន​ប្រណី​សោះឡើយ ខណៈ​:​ពេល​ដែល​គ្រាន់តែ​មាន​ទំនាស់​នឹង​គ្នា​បន្តិច​ប​ន្ទួ​ច​តែ​ប៉ុណ្ណោះ​។

​ករណីឃាតកម្មខាងលើ​​នេះ បានបង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង៨និង៥នាទីយប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅ​ចំណុច​ភូមិ​ត្រាវ​អែម ឃ​ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ ។

​លោក​វរសេនីយ៍ឯក​ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា​ករណី​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ប៉ា​ង ​សុបិន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ទីលំនៅ​ភូមិ​ត្រាវ​អែម​ ឃុំ​ពពេល​ប្រដាប់​ដោយ​ពូថៅ​ដង​ឈើ​ទំហំ​ផ្លែ ៨១៦ សង្ទីម៉ែត្រ ​ប្រវែង​ដង​៧​​សង្ទីម៉ែត្រ ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០២​នាក់​រួម​មាន​÷ ១-​ឈ្មោះ​ប៉ា​ង សុខុម​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​ត្រាវ​អែម​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​ខ្លួន​ត្រូវ​ចំនួន៤​កន្លែង​ រួម​មាន ​ចំណុច​ផ្នែក​លើ​ក្បាល​ខាងឆ្វេង​របួស​​​ជ្រៅដល់​លលា​ដ៍ក្បាល។

​ចំណុច​ផ្នែក​លើ​ក្បាល​ខាងឆ្វេង​មាន​ស្នាម​របួស​ទំហំ​៩២​​សង្ទីម៉ែត្រ ​ជម្រៅ​ធ្លាយ​ខួរ​។ ​ចំណុច​ពីលើ​ក្បាល​ដាច់​រយះ​សាច់​ស្បែក​ក្បាល​​ជម្រៅ​ដល់​លលា​ដ៏ក្បាល​។ ​ចំណុច​ផ្នែក​បំពង់ក​មាន​ស្នាម​របួស​មុត​ចូល​ក្នុង​ដាច់​សរសៃឈាមធំ​ជម្រៅ​ដល់​បំពង់ក​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​ភ្លាម​ៗ​។

២-ឈ្មោះ​ម៉ោង សី​ម៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ត្រាវ​អែម​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ខ្លួន​ចំនួន៤​កន្លែង​រួម​មាន​ ​ចំណុច​លើ​សៀ​ត​​ផ្កា​ខាងឆ្វេង​មាន​ស្នាម​របួស​ជ្រៅធ្លាយ​ខួរ​។

​ចំណុច​លើ​ក្បាល​ចំហៀង​ខាងឆ្វេង​មាន​ស្នាម​របួស​​ជ្រៅ​ធ្លាយ​ដល់​ខួរ ​។ ចំណុច​កញ្ចឹងក​ខាងឆ្វេង​មាន​ឆ្នាំ​របួស​​ជ្រៅ​ដល់​ឆ្អឹង​បំពង់ក​(​ដាច់​សរសៃឈាម​ធំ​)​។

ចំណុចដើម​ក​ខាងឆ្វេង​មាន​ស្នាម​របួស​ទំហំ​៥គុណ៣​សង្ទីម៉ែត្រ ​ជម្រៅ​ដល់​ឆ្អឹង​ករ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។
មូលហេតុ : ទំនាស់​ពាក្យ​សម្ដី​និង​គ្នា​ហើយ​ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​(​បែក​ថ្នាំ​)

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ និង​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ព្រមទាំង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ឯកឧត្តម​ ឯក ​ឆេ​ង​ហួត​ កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បាន​សហការ​នឹង​កម្លាំង​ផ្នែក​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ផ្នែក​ជំនាញ​ការិយាល័យ​កម្រិត​(​ធ្ងន់​)​និង​(​ស្រាល​)​បាន​បង្កើត​ជា​គណៈកម្មការ​ពិនិត្យ​ទៅ​លើ​សាកសព នឹង​មានការ​បំភ្លឺ​ពី​សាក្សី​ត្រូវជា​ប្អូនបង្កើត​នៃ​សព ទើប​កម្លាំង​ជំនាញ​សនិដ្ឋាន​បាន​ថា ពិតជា​ករណី​ឃាតកម្ម​ពិតប្រាកដ​មែន និង​បាន​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​តា​រក​ជន​បង្ក​ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់​ ។

ក្រោយរត់គេចខ្លួនបាន២ថ្ងៃ ជនដៃដល់ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​តុលាការ ផ្តន្ទាទោស​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ