រាជធានីភ្នំពេញ ៖ ដោយអនុវត្តបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទីរំលងអធ្រាត កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ ប្រព្រឹត្តបទល្មើសនៅផ្លូវ លេខបាសាក់លែន ២១ កែង៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ។
វត្ថុតាងចាប់យក៖ ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖
១-ឈ្មោះ មុំ សំណាង ហៅ ណាង ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ទឹម បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកំពុងបញ្ចូនសុំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ