ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​ម្យ៉ាង​ឆ្លង​តាម​កណ្តុរ​ និង​សត្វល្អិត​ កំពុង​បន្លាច​ពិភពលោក !

2 នាទី មុន
  • ភ្នំពេញ

មេរោគ hantavirus ដែល​បាន​សម្លាប់​មនុស្ស​បី​នាក់ នៅ​លើ​នាវា​ទេសចរណ៍​អា​ត្ល​ង់​ទិ​ក បាន​កំពុង​តែ​បង្ក​ការ​ភ័យ​ខ្លាច​នៅ​លើ​ពិភពលោក ហើយ​ពលរដ្ឋ​កម្ពុជា ​ក៏​មានការ​យកចិត្តទុកដាក់​តាមដាន​ចំពោះ​ព័ត៌មាន​នេះ​ផង​ដែរ ។ ក្រោយ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ និង​ការ​បកប្រែ​យក​មក​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញសារព័ត៌មាន…

មេរោគ hantavirus ដែល​បាន​សម្លាប់​មនុស្ស​បី​នាក់ នៅ​លើ​នាវា​ទេសចរណ៍​អា​ត្ល​ង់​ទិ​ក បាន​កំពុង​តែ​បង្ក​ការ​ភ័យ​ខ្លាច​នៅ​លើ​ពិភពលោក ហើយ​ពលរដ្ឋ​កម្ពុជា ​ក៏​មានការ​យកចិត្តទុកដាក់​តាមដាន​ចំពោះ​ព័ត៌មាន​នេះ​ផង​ដែរ ។

ក្រោយ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ និង​ការ​បកប្រែ​យក​មក​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញសារព័ត៌មាន និងបណ្តាញ​សង្គម​ព្រោងព្រាត​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា មហាជន​ចាប់អារម្មណ៍​លើការ​រីក​រាលដាល​នេះ ទោះបីជា​វា​មិនមែន​នៅ​កម្ពុជា​ក៏​ដោយ ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ដេ​ន បាន​ឲ្យ​ដឹង​ថា វា​មិនមែន​កើត​នៅ​កម្ពុជា​មែន ប៉ុន្តែ​តាំងពី​កូ​វី​ដ​១៩​មក ​ពលរដ្ឋ​យកចិត្តទុកដាក់​ណាស់​លើ​បញ្ហា​នេះ ។

ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ សីហា បាន​បន្ត​ថា រឿង​សុខភាព ​គឺជា​រឿង​ចាប់អារម្មណ៍ ហើយ​ស្លាប់​រស់​របស់​មនុស្សជាតិ វា​រីក​រាលដាល​លឿន បើ​យើង​ខ្វះ​ការ​យកចិត្តទុកដាក់ ។

តាម​សេចក្តីរាយការណ៍​របស់​រ៉​យ​ទ័​រ មនុស្ស​៣​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ស្លាប់​នៅ​លើ​នាវា​ទេសចរណ៍​ដោយសារ​តែ​ការ​ឆ្លង​មេរោគ hantavirus នៅ​ពេល​ដែល​នាវា ទេសចរណ៍​នោះ​កំពុង​ធ្វើ​ដំណើរ​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន​ទៅ​កាន់​តំបន់ ខេ​ប វើ​ឌ ( Cape Verde)​។

អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី៣ ខែឧសភា ​បាន​បញ្ជាក់​អំពី​ការ ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ hantavirus ដ៏​កម្រ​មួយ​នៅ​លើ​នាវា​ទេសចរណ៍​នោះ ហើយ​ក្រៅពី​អ្នក​ស្លាប់ វា​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​បី​នាក់​ផ្សេង​ទៀត​កំពុង​កើត​ជំងឺ ។

មេរោគ hantavirus ជា​មេរោគ​មួយ​ដែល​ភាគច្រើន​ឆ្លង​ពី​សត្វ​កណ្តុរ​ ឬសត្វល្អិត​ផ្សេង​ៗ​មក​មនុស្ស ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​អំពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ទេ ។

មេរោគ​នេះ​​វា​ច្រើន​ស្ថិត​នៅ​ក្នុង​ទឹកនោម​សត្វ​កណ្តុរ និង​សា​ធាតុ​រាវ​ដែល​ចេញពី​សារពាង្គកាយ​របស់​ពពួក​សត្វល្អិត ។ ប្រសិនបើ​មនុស្ស​ឆ្លង​ជំងឺ​នេះ គឺ​មាន​អាកា​រៈ​ក្តៅខ្លួន និង​ឈឺក្បាល ឈឺ​សាច់ដុំ ឈឺទ្រូង ពិបាក​ដកដង្ហើម បញ្ហា​តម្រងនោម និង​សួត​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ