ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន-វៀតណាម៖ លោកស្រី សាណាអ៊ី តាកាអ៊ីជី ជំរុញឱ្យអាស៊ីពង្រឹងសមត្ថភាពខ្លួនឯង និងរួម​គ្នាកសាងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ

2 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ក្នុង​សង្កថា​មួយ​ទៅ​កាន់​ក្រុម​និស្សិត​នៅ​ក្រុង​ហាណូយ​ កាលពី​ថ្ងៃ​ទី​២ ​ឧសភា នា​ឱកាស​បំពេញ​ទស្សនកិច្ច​មួយ​នៅ​វៀតណាម នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកស្រី​សា​ណា​អ៉ី​តា​កាអ៉ី​ជី បាន​រំឭក​ពី​ការ​តាំងចិត្ត​របស់​លោកស្រី​ ប្រកបដោយ​ការ​ទទួលខុសត្រូវ ដែល​ការ​ពិត​នោះ​ជា​ការ​ដើរតួ​នាទី​កាន់តែ​សកម្ម​ថែម​ទៀត​របស់​ជប៉ុន…

ប្រទេស​ជប៉ុន ៖ ក្នុង​សង្កថា​មួយ​ទៅ​កាន់​ក្រុម​និស្សិត​នៅ​ក្រុង​ហាណូយ​ កាលពី​ថ្ងៃ​ទី​២ ​ឧសភា នា​ឱកាស​បំពេញ​ទស្សនកិច្ច​មួយ​នៅ​វៀតណាម នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកស្រី​សា​ណា​អ៉ី​តា​កាអ៉ី​ជី បាន​រំឭក​ពី​ការ​តាំងចិត្ត​របស់​លោកស្រី​ ប្រកបដោយ​ការ​ទទួលខុសត្រូវ ដែល​ការ​ពិត​នោះ​ជា​ការ​ដើរតួ​នាទី​កាន់តែ​សកម្ម​ថែម​ទៀត​របស់​ជប៉ុន ក្នុង​ការ​កសាង​របៀបរបប​អន្តរជាតិ​មួយ​ផ្អែក​លើ​សេរីភាព ការ​បើកចំហ ប្លែក​ៗ​និង​នីតិរដ្ឋ​។

ក្នុង​ពេល​កំពុ​​ង​តែ​មានការ​បង្កើន​ការ​ប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ​ និង​ការ​ជម្រុញ​ដល់​ការ​កែប្រែ​ថ្មី​ខាង​បច្ចេកវិទ្យា លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​អា​ស៊ី ឲ្យ​ពង្រឹង​ និង​ព​ង្រឹ​ក​សមត្ថភាព​របស់​ខ្លួន ព្រមទាំង​ឥរិយាបថ​កំណត់​អា​នាគ​តរបស់​ខ្លួន​ផ្ទាល់​។
ប្រទេស​ជប៉ុន​ក៏​ដូច​ជា​វៀតណាម​ដែរ មានការ​បារម្ភ​ចំពោះ​ការ​ទាមទារ​ដែនដី​របស់​ក្រុង​ប៉េ​កាំ​ង​នៅ​សមុទ្រ​ចិន និង​ស្វែងរក​ទប់ទល់​បណ្ដា​ផលវិបាក​នៃ​នយោបាយ​ពន្ធគយ​របស់​អា​មេ​រិ​ក ដោយ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​ពួក​គេ​។ ប៉ុន្តែ​វៀតណាម​ស្វែងរក​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​មហាអំណាច​ពិភពលោក ចំណែក​ជប៉ុន​វិញ​សម្លឹង​ឃើញ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុង​ប៉េ​កាំ​ង កាន់តែ​ល្អក់កករ​ខ្លាំង រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ។

លើក​ឡើងជា​លើក​ដំបូង​កាលពី​១​ទស​វត្ស​មុន​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ គំំ​និ​ត​តំបន់​អា​ស៊ី​-​ប៉ាស៊ី​ហ្វិ​ក​សេរី​ និង​បើកចំហ ចាប់តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​ដៃគូ​និង​សម្ព័ន្ធមិត្ត​ជា​ច្រើន​របស់​អា​មេ​រិ​ក ប្រកាន់​យក ព្រោះ​ចង់​ទប់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​។ ចិន​បាន​បរិហារ​គំនិត​នោះ​ថា​ជា​ការ​ប៉ុនប៉ង់​បិទ​បាំង​ការ​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្លុក​។ អ្នកនាំពាក្យ​ក្រសួងការបរ​ទេស​ចិន​លោក​លី​ន​ជាង​ចោទប្រកាន់​ក្រុង​តូ​ក្យូ​ថា ចង់​បង្កើត​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្លុក​។

ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោកស្រី​នៅ​វៀតណាម លោកស្រី​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា សំដៅ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ខាង​សន្តិសុខ​ថាម​ពល ខ្សែ​សង្វា​ក់​ផ្ក​ត់​ផ្គង់​និង​ការ​កែប្រែ​ថ្មី​។ ជប៉ុន​ជា​អ្នក​ផ្ដល់​ជំនួយ​សាធារណៈ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​នេះ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​។ កាលពី​ឆ្នាំទៅ​មិ​ញ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ កើន​ដល់​លើស​៥០​ពាន់​លាន​ដុល្លារ​ ៕

Tổng Bí thư, Chủ tịch nước Tô Lâm hội kiến Thủ tướng Nhật Bản

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ