កម្ពុជាបានចាប់ផ្តើមប្រកាសដាក់ចេញនូវយុទ្ធនាការរដូវបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវវស្សា ឬរដូវមិនសូវសម្បូរភ្ញៀវទេសចរបរទេស ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសបើកយុទ្ធនាការនេះ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍ ។
លោកហួត ហាក់ បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ ត្រូវបានរចនាឡើងដើម្បីផ្លាស់ប្តូររដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ទៅជាពេលវេលាដ៏ប្រពៃសម្រាប់អ្នកទេសចរ ។
លោកបានមានប្រសាសន៍ថា យុទ្ធនាការណ៍នេះ មានគោលបំណងប្រែក្លាយរដូវវស្សាទៅជារយៈពេលទេសចរណ៍ដ៏រស់រវើក មានតម្លៃខ្ពស់ និងមាននិរន្តរភាព ពីព្រោះក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរនឹងរីករាយជាមួយទេសភាពខៀវស្រងាត់ តំបន់វប្បធម៌ និងបទពិសោធន៍សហគមន៍ ។
ជាមួយគ្នានោះលោក ហួត ហាក់ បានអំពាវនាវដល់សណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍នានាឱ្យធ្វើការរួមគ្នា ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ និងព្រឹត្តិការណ៍ពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ។
ទេសចរណ៍ គឺជាសសរស្តម្ភដ៏សំខាន់មួយ ដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ហើយកាលពីឆ្នាំ២០២៥ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបាន៥,៥៧ លាននាក់ ៕
ចែករំលែកព័តមាននេះ