ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វេសប្រហែស​! សញ្ញា​ព្រមា.ន​ទាំងនេះ​អាច​បញ្ជាក់​ថា ជំងឺ​ដំបៅ​ក្រពះ​របស់​អ្នក​ឈាន​ដល់​កម្រិត​ធ្ងន់

2 ម៉ោង មុន

ជំងឺ​ក្រពះ ឬ​ដំបៅ​ក្រពះ គឺជា​បញ្ហា​សុខភាព​ដែល​បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ប៉ុន្តែ​មាន​សញ្ញា​ជួប​ញឹកញាប់​មួយ​ចំនួន​ដែល​អ្នក​អាច​ចំណាំបាន​៖ ១. រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ក្រពះ -​ឈឺ​ចុក ឬ​ឆ្អល់ចុងដង្ហើម​៖ នេះ​គឺជា​សញ្ញា​ចម្បង​បំផុត​។…

ជំងឺ​ក្រពះ ឬ​ដំបៅ​ក្រពះ គឺជា​បញ្ហា​សុខភាព​ដែល​បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ប៉ុន្តែ​មាន​សញ្ញា​ជួប​ញឹកញាប់​មួយ​ចំនួន​ដែល​អ្នក​អាច​ចំណាំបាន​៖

១. រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ក្រពះ

-​ឈឺ​ចុក ឬ​ឆ្អល់ចុងដង្ហើម​៖ នេះ​គឺជា​សញ្ញា​ចម្បង​បំផុត​។ អ្នក​អាច​មាន​អារម្មណ៍​ថា រហ​ល់រ​ហា​យ ឬ​ឈឺ​ក្រហាយ​នៅ​តំបន់​ចុងដង្ហើម (​ពោះ​ផ្នែក​ខាងលើ​)​។

-​ឈឺ​ខ្លាំង​នៅ​ពេល​ឃ្លាន ឬ​ឆ្អែត​ពេក​៖ ចំពោះ​អ្នកមាន​ដំបៅ​ក្រពះ ការ​ឈឺចាប់​តែងតែ​កើតឡើង​នៅ​ពេល​ពោះ​ទទេ ប៉ុន្តែ​ពេល​ខ្លះ​ការ​ញ៉ាំ​អាហារ​ចូល​ក៏​អាច​ធ្វើ​ឱ្យ​ឈឺ​កាន់តែ​ខ្លាំង​ដែរ​។

-​ភើ​មក​ជូរ ឬ​ភើ​មាន​ក្លិន​អាហារ​៖ បណ្តាល​មក​ពី​ការ​លើស​ជាតិ​អាស៊ីត ឬ​ក្រពះ​រំលាយ​អាហារ​មិន​ទាន់​។

-​ហើមពោះ ឬ​ណែន​ពោះ​៖ មាន​អារម្មណ៍​ថា​មាន​ខ្យល់​ច្រើន​ក្នុង​ពោះ ទោះបីជា​ញ៉ាំ​អាហារ​តិចតួច​ក៏​ដោយ​។

-​ក្អួតចង្អោរ​៖ មាន​អារម្មណ៍​ចង់​ក្អួត​ជា​និច្ច ជា​ពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច​។

២. សញ្ញា​ព្រមាន​ថា​ដំបៅ​ក្រពះ​ឈាន​ដល់​កម្រិត​ធ្ងន់

ប្រសិនបើ​អ្នកមាន​សញ្ញា​ដូច​ខាងក្រោម នេះ​មាន​ន័យ​ថា​ដំបៅ​ក្រពះ​អាច​មានការ​ហូរ​ឈាម ឬ​ធ្លាយ ដែល​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​៖

–​បត់ជើងធំ​មាន​ពណ៌​ខ្មៅ​៖ នេះ​ជា​សញ្ញា​នៃ​ការ​ហូរ​ឈាម​ក្នុង​ក្រពះ ឬ​ពោះវៀន​។

–​ក្អួត​មក​មាន​ឈាម​៖ ឈាម​អាច​មាន​ពណ៌​ក្រហម​ស្រស់ ឬ​ពណ៌​ដូច​កាក​កាហ្វេ​។

–​ស្រក​ទម្ងន់​ខុសធម្មតា​៖ មិន​ចង់​ញ៉ាំ​អាហារ និង​ស្រក​គីឡូ​ដោយ​គ្មាន​មូលហេតុ​។

–​ស្លេកស្លាំង និង​អស់កម្លាំង​ខ្លាំង​៖ បណ្តាល​មក​ពី​ការ​បាត់បង់​គ្រាប់​ឈាម​តិច​ៗ​ក្នុង​រយៈពេល​យូរ​។

៣. មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​ដំបៅ​ក្រពះ

–​បាក់តេរី H. pylori៖ ជា​មេរោគ​ម្យ៉ាង​ដែល​រស់​ក្នុង​ក្រពះ និង​បំផ្លាញ​ស្រទាប់​ការពារ​ក្រពះ​។

–​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​៖ ការ​ញ៉ាំ​ថ្នាំ​ដូច​ជា Aspirin ឬ Ibuprofen យូរ​ពេក​។

–​ទម្លាប់​រស់នៅ​៖ ការ​ញ៉ាំ​អាហារ​មិន​ទៀងពេល ញ៉ាំ​អាហារ​ហឹរ​/​ជូរ​ខ្លាំង ផឹក​គ្រឿង​ស្រវឹង និង​ការ​ជក់បារី​។

–​ភាព​តានតឹង (Stress)៖ ការ​គិត​ច្រើន ឬ​ស្ត្រេ​ស​ខ្លាំង ធ្វើ​ឱ្យ​ក្រពះ​បញ្ចេញ​អាស៊ីត​ច្រើន​ជាង​ធម្មតា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ