ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបសំខាន់ដើម្បីសេដ្ឋកិច្ចពិភពលោក៖ លោក ត្រាំទៅអាស៊ី ត្រៀមជួបលោកស៊ី ជីនពីង នៅកូរ៉េ​ខាងត្បូង

4 ម៉ោង មុន

អា​មេ​រិ​ក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ពេល​នេះ​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃមួយ​នៅ​អា​ស៊ី ចាប់ផ្ដើម​ពី​ម៉ា​ឡេ​ស៊ី បន្ទាប់​មក​លោក​ទៅ​ជប៉ុន និង​មក​កាន់​កូរ៉េ​ខាង​ត្បូង​ទៀត​ ។ លោក​ត្រាំ​នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​…

អា​មេ​រិ​ក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ពេល​នេះ​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃមួយ​នៅ​អា​ស៊ី ចាប់ផ្ដើម​ពី​ម៉ា​ឡេ​ស៊ី បន្ទាប់​មក​លោក​ទៅ​ជប៉ុន និង​មក​កាន់​កូរ៉េ​ខាង​ត្បូង​ទៀត​ ។

លោក​ត្រាំ​នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​ លោក​ស៊ី​​ជី​ន​ពីង​នៅ​កូរ៉េ​ខាងត្បូង​ ។ នោះ​នឹង​ជា​ការ​ជួប​គ្នា​ដ៏​សំខាន់ សម្រាប់​ទំនាក់​ទំ​នង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​២ តែ​ក៏​សម្រាប់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង​ កាលពី​ថ្ងៃ​ទី​២៥​ តុលា​ ថា លោក​មាន​សុទិដ្ឋិនិយម លើ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ជាស​កល​មួយ ជាមួយ​លោក​ស៊ីជី​ន​ពីង​ពេល​ជួប​គ្នា​ខាង​មុខ​នេះ​នៅ​កូរ៉េ​ខាងត្បូង​។ លោក​ថ្លែង​ថា ខ្ញុំ​យល់​ថា​យើង​ពិតជា​មាន​វាសនា​ខ្ពស់​ស​ម្រ​ច​បាន​កិច្ចព្រមព្រៀង​សកល​មួយ​។

លោក​ថ្លែង​បែប​នេះ​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ក្នុង​យន្តហោះ​ប្រធានាធិបតី​AIR FORCE ONE ពេល​កំពុង​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​អា​ស៊ី​ ហើយ​លោក​ត្រូវ​ជួប​គ្នា​ជាមួយ​លោក​ស៊ីជី​ន​ពីង នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​APEC​នៅ​កូរ៉េ​ខាងត្បូង​។ នោះ​នឹង​ជា​ការ​ជួប​ទល់មុខ​គ្នា​លើក​ដំបូង​របស់​លោក​ត្រាំ​ជាមួយ​លោក​ស៊ី​ ចាប់់តាំងពី​លោក​វិល​មក​កាន់កាប់​សេត​វិមាន​វិញ​មក​។

ការ​ជួប​គ្នា​នោះ​ កើត​មាន​បន្ទាប់​ពី​ការ​ចរចា​ពាណិជ្ជកម្ម​ច្រើន​ខែ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ប្រទេស​ទាំង​២ ជាមួយ​ការ​បង្កើន​ពន្ធគយ​ទៅ​វិញ​ទៅ​មក ពិសេស​ បំផុត​បន្ទាប់​ពី​ក្រុង​ប៉េ​កាំ​ង​រិ​ត​ត្បិត ការ​នាំ​ចេញ​រ៉ែ​កម្រ​របស់​ខ្លួន​ដែល​អា​មេ​រិ​ក​ត្រូវការ​ខ្លាំង ។

ចិន​និង​អា​មេ​រិ​កបាន​ជួប​ចរចា​គ្នា​ខាង​ពាណិជ្ជកម្ម​វគ្គ​ថ្មី​កាលពី​ថ្ងៃ​ទី​២៥​តុលា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ម៉ា​ឡេ​ស៊ី​ ដើម្បី​ស្វែងរក​ច្រកចេញ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​២ ។ តាម​អ្នកនាំពាក្យ​ក្រសួង​រតនាគារ​អា​មេ​រិ​កថា ការ​ចរចា​នោះ​មាន​លក្ខណៈ​ស្ថាបនា​បំផុត ហើយ​យើង​ត្រូវ​ជួប​ចរចា​គ្នា​ទៀត​នា​ថ្ងៃ​ទី​២៦ ​តុលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ