ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​លក់​ខ្សាច់​ជា​ច្រើន​កន្លែង​ក្នុងស្រុក​លើក​ដែក​ គ្មាន​ស្លាក​អាជីវកម្ម​ សង្ស័យ​អត់​ច្បាប់​?

1 នាទី មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ ទីតាំង​លក់​ខ្សាច់​ជា​ច្រើន​កន្លែង​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​លេខ​១៤​ចាប់ពី​ឃុំ​ព្រែក​ទម្លាប់​រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល​។​ដោយ​ពុំ​មាន​ឃើញ​លើក​ស្លាក​ប៉ាន់​ណូ​ឬ​ស្លាក​យីហោ​អាជីវកម្ម​នោះ​ឡើយ សង្ស័យ​អត់​មានច្បាប់​។ បើ​យោង​តាម​ប្រភព​ព៌​ត​មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា ក្រុម​ឈ្មួញ​រកស៊ី​បូម​ខ្សាច់​ទន្លេមេគង្គ​ក្រោម​លក់​នេះ គឺ​ពួក​គេ​សុទ្ធតែ​ជា​ថៅកែ​អ្នកមាន​លុយ​មាន​អំណាច​ទើប​ធ្វើ​ទៅ​បាន…

​ខេត្តកណ្តាល ៖ ទីតាំង​លក់​ខ្សាច់​ជា​ច្រើន​កន្លែង​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​លេខ​១៤​ចាប់ពី​ឃុំ​ព្រែក​ទម្លាប់​រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល​។​ដោយ​ពុំ​មាន​ឃើញ​លើក​ស្លាក​ប៉ាន់​ណូ​ឬ​ស្លាក​យីហោ​អាជីវកម្ម​នោះ​ឡើយ សង្ស័យ​អត់​មានច្បាប់​។

បើ​យោង​តាម​ប្រភព​ព៌​ត​មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា ក្រុម​ឈ្មួញ​រកស៊ី​បូម​ខ្សាច់​ទន្លេមេគង្គ​ក្រោម​លក់​នេះ គឺ​ពួក​គេ​សុទ្ធតែ​ជា​ថៅកែ​អ្នកមាន​លុយ​មាន​អំណាច​ទើប​ធ្វើ​ទៅ​បាន ដោយ​កន្លែង​ខ្លះ​ថៅកែ​ខ្មែរ រីឯ​កន្លែង​ខ្លះ​ទៀត​ជា​ថៅកែ​វៀតណាម គឺ​បើក​លក់​ខ្សាច់​រាប់​ឆ្នាំ​មក​ហើយ មិន​មាន​លើក​ស្លាក​យីហោ​​អ្វីឡើយ​ តែបើ​តាម​ប្រភព​ពី​មន្ត្រី​តូចតាច​ដែល​បំរើ​ការងារ​នៅ​សាលាស្រុក​បាន​លួច​បង្ហើប​ប្រាប់​អ្នក​សារ​ព៌​ត​មាន​អោយ​ដឹង​ថា នៅ​សាលាស្រុក​លើក​ដែក​នេះ​យើង​ពី​ដើម​មក គឺ​គ្មាន​មន្ត្រី​ជំនាញ​រ៉ែ​នៅ​បំរើ​ការងារ​នោះ​ទេ​។​ហេតុ​ដូចនេះ​ហើយ ទើប​រថយន្ត​តូច​-​ធំ​ចេញចូល​ដឹក​​ខ្សាច់​លក់​យ៉ាង​គគ្រឹក​គគ្រេង​ម៉ា​សេរី ហើយ​ពេល​ខ្វះ​ដឹក​ជញ្ជូន​អត់​ក្រប​វេច​ខ្ចប់​អោយ​បាន​ត្រឹម​ត្រូវធ្វើ​អោយ​ដីខ្សាច់​ឬទឹក​ហូរ​ស្រក់​ពេញ​តាម​ដងផ្លូវ​កៅស៊ូ បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​។

ជា​ពិសេស​រថយន្ត​ដឹក​ខ្សាច់​លក់​ទាំងនោះ​ក៍បាន​ចូលរួម​ចំណែក​បំផ្លាញ​ផង​ដែរ​។​ស្រប​ពេល​បច្ចុប្បន្ន​ផ្លូវ​កៅស៊ូ​លេខ​១៤​ចូល​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ​នេះ ចាប់ពី​ឃុំ​ព្រែក​ទម្លាប់​រហូត​ដល់​ឃុំ​ក្អម​សំណក៍​កំពុង​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង​ក្លាយជា​ក្រ​ហុ​ក​ក្រហេងក្រហូង​ដូច​រន្ធ​បាយខុម​មានទឹក​ដក់​ បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​ខ្លាំង​។

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា ជា​ការ​ពិត​ណាស់ ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស្ងាត់​ៗ​មិន​មាន​លើក​ស្លាក​យីហោ​សង្ស័យ​អត់​មានច្បាប់​។​ការ​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ វា​មិន​ត្រឹម​បង្ក​ការ​ខូច​ផ្លូវ រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាត់បង់​នូវ​ចំណូល​ថវិការ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង​។

ជុំវិញ​បញ្ហា​នេះ អ្នក​សារ​ព៌​ត​មាន​យើង នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥​ក៍បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​សូម​ការ​ឆ្លើយ​តប​ពី​លោក ចាប ច័ន្ទ​វិទ្យា អភិបាល​នៃ​គណ​:​អភិបាលស្រុក​លើក​ដែក​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ