ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ជលផល​ចុះ​ស្រាវជ្រាវ​រកមុខ​មេ​ឈ្មួញ​ធំ​ប្រមូល​ទិញ​កូន​ត្រី​​ធ្វើចំណីត្រីធំចិញ្ចឹម

51 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ក្នុង​រដូវវស្សា​ទឹកទន្លេ​ឆ្នាំ​នេះ​បាន​ហូរ​ចូល​បឹងបួរ​នានា​ជាប់​ដង​ទន្លេមេគង្គ​ដោយ​ក្នុង​នោះ​បាន​ហូរ​ចូល​បឹង​ជ្រោយ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជើងព្រៃ​ដែល​មើលទៅ​ឃើញ​ផ្ទៃ​ទឹក​ល្អ​ល្ហា​ច ​និង​មាន​ដើមឈើ​ពិសេស​គឺ​ព្រៃ​លិច​ទឹក​ដែល​ជា​ចម្រក​ត្រី​ពង​ដ៏​សំខាន់​ធ្វើ​ឱ្យ​ត្រី​ពង​កូន​កាន់តែ​សម្បូរ​បែប​។​ជាមួយ​នោះ​ក្នុង​រដូវ​បើក​នេសាទ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​បាន​នាំ​គ្នា​ជិះទូក​ចេញ​ទៅ​នេសាទ​រាយ​មង​ព្រមទាំង​ប្រើ​ឧបករណ៍​ផ្សេង​ទៀត​ ដើម្បី​ចាប់​យក​ត្រី​លក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្តីទី បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៦​តុលា​ថា​: ក្នុង​រយៈពេល​កន្លង​ទៅ​ថ្មី​ៗ​មាន​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា​នៅ​ចំណុច​បឹង​ជ្រោយ​ក្នុងស្រុក​ជើងព្រៃ គឺ​មាន​ឈ្មួញ​ធំ​ចាំ​ប្រមូល​ទិញ​កូន​ត្រី​សម្រាប់​ធ្វើ​នុយ​ឱ្យ​ត្រី​ឆ្ដោរ​ស៊ី…

ខេត្តកំពង់ចាម​: ក្នុង​រដូវវស្សា​ទឹកទន្លេ​ឆ្នាំ​នេះ​បាន​ហូរ​ចូល​បឹងបួរ​នានា​ជាប់​ដង​ទន្លេមេគង្គ​ដោយ​ក្នុង​នោះ​បាន​ហូរ​ចូល​បឹង​ជ្រោយ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជើងព្រៃ​ដែល​មើលទៅ​ឃើញ​ផ្ទៃ​ទឹក​ល្អ​ល្ហា​ច ​និង​មាន​ដើមឈើ​ពិសេស​គឺ​ព្រៃ​លិច​ទឹក​ដែល​ជា​ចម្រក​ត្រី​ពង​ដ៏​សំខាន់​ធ្វើ​ឱ្យ​ត្រី​ពង​កូន​កាន់តែ​សម្បូរ​បែប​។​ជាមួយ​នោះ​ក្នុង​រដូវ​បើក​នេសាទ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​បាន​នាំ​គ្នា​ជិះទូក​ចេញ​ទៅ​នេសាទ​រាយ​មង​ព្រមទាំង​ប្រើ​ឧបករណ៍​ផ្សេង​ទៀត​ ដើម្បី​ចាប់​យក​ត្រី​លក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។

លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្តីទី បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៦​តុលា​ថា​: ក្នុង​រយៈពេល​កន្លង​ទៅ​ថ្មី​ៗ​មាន​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា​នៅ​ចំណុច​បឹង​ជ្រោយ​ក្នុងស្រុក​ជើងព្រៃ គឺ​មាន​ឈ្មួញ​ធំ​ចាំ​ប្រមូល​ទិញ​កូន​ត្រី​សម្រាប់​ធ្វើ​នុយ​ឱ្យ​ត្រី​ឆ្ដោរ​ស៊ី ដែល​បាន​ត្រូវ​គេ​ចិញ្ចឹម​តាម​ស្រះ​នានា​នៅ​តំបន់​ ​។ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​កម្លាំង​ជំនាញ​ជលផល​ខេត្ត​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជា​បន្ទាន់​នា​ព្រឹក​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ​២០២៥ តែ​លទ្ធផល​មិនឃើញ​មាន​សកម្មភាព​ទិញ​លក់​នុយ​ត្រី​តូច​ៗ​នោះ​ទេ​គឺ​មាន​តែ​បងប្អូន​ប្រជាពលរដ្ឋ​រង​ចាំ​ទិញ​ត្រី​ធំ​ៗ​ដែល​នេសាទ​បាន​​សម្រាប់​យក​មក​លក់​នៅ​ឯ​ផ្សារ​តែ​ប៉ុណ្ណោះ​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ដីទី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ដោយ​មានការ​ណែនាំ​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ខណ្ឌ​រដ្ឋបាល ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ចុះ​ទៅ​ពិនិត្យ​ទីតាំង និង​ស្រាវជ្រាវ​រក​ព័ត៌មាន​ដល់​កន្លែង​កើតហេតុ នៅ​ចំណុច​កំពង់ទូក​បឹង​ជ្រោយ ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម គឺ​ករណី​មានការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​បាន​ផ្សាយ​កាលពី ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ ថា​មាន​បទល្មើស នេសាទ​កាន់តែ​គគ្រឹកគគ្រេង​នៅ​ក្នុង​បឹង​ជ្រោយ ព្រោះ​មាន​មេ​ឈ្មួញ​ដ៏​ធំ​ចាំ​ប្រមូល​ទិញ​កូន​ត្រី​យក​ធ្វើ​នុយ​ឲ្យ​ត្រី​ចិញ្ចឹម​ស៊ីក្នុង​មួយ​ថ្ងៃ​ៗ​រាប់​តោន​។ ក្រោយ​ពី​ការ​ចុះ​ស្រាវជ្រាវ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖

១-តំបន់​បឹង​ជ្រោយ​សម្បូរ​ការ​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ៗ ហើយ​ក៏​គ្មាន​ឈ្មួញ​ធំ​ៗ​ចុះ​ចាំ​ទិញ​កូន ត្រី​យក​ធ្វើ​ត្រី​នុយ​ដែរ គឺ​មាន​តែ​អាជីវករ​ក្នុងស្រុក មក​រង់ចាំ​ទិញ​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ ឬ​យក​ទៅ​ធ្វើ​ប្រហុក ផ្អក ម៊ាំ ទឹកត្រី សម្រាប់​ដោះស្រាយ​ជីវភាព​នៅ​ក្នុង​រដូវប្រាំង​។

២-ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជា​នេសាទ​ធ្វើ​អាជីវកម្ម​តាម​ទម្លាប់​របស់​ពួក​គាត់​រួម​មាន​៖ មង សន្ទូច ថ្នង លប រ៉ាវ សំណាញ់ និង​ឧបករណ៍​ស្របច្បាប់​ផ្សេង​ៗ​ទៀត​។ ចំណែក​ឧបករណ៍​ល្មើសច្បាប់​ដូច​ជា ស្បៃ​មុង របាំង ផ្ចិត​ព្រែក ឧបករណ៍​ឆក់​ត្រី​ជាដើម ត្រូវ​បាន​សមត្ថកិច្ច​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទប់ស្កាត់ និង​បង្ក្រាប ជា​ប្រចាំ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​នៅ​តែ​មាន​ជនខិលខូច​លប​លួច​ប្រព្រឹត្ត ជា​ពិសេស​នៅ​តំបន់​ឆ្ងាយ​ៗ ដែល​សមត្ថកិច្ច​ពិបាកទៅ​ដល់​។​

គួរ​រំលឹក​ថា​ក្នុង​រដូវ​បិទ​នេសាទ​នៅ​បឹង​ជ្រោយ​នេះ​កម្លាំង​ជលផល​ធ្លាប់​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​បាន​រហូត​ទៅ​ដល់​៥​ទៅ​៦​លើក ធ្វើ​ឲ្យ​ក្រុម​ជនខិលខូច​ស្ទើរតែ​រាង​ចោល​អស់​ទៅ​ហើយ​។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ