ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដក​បម្រាម​លក់​អាវុ.ធ​លើ​កម្ពុជា និង​ចាប់​ផ្ដើម​​សមយុទ្ធ​យោធា​រួម​គ្នា​ឡើង​វិញ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​សម្រេច​ដក​បម្រាម​លក់​អាវុធ​ដែល​បាន​ដាក់​លើ​កម្ពុជា តាំង​ឆ្នាំ​២០២១ មក និង​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ឡើង​វិញ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សេត​វិមាន ក្រោយ​ជំនួប​លើក​ដំបូង​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​សម្រេច​ដក​បម្រាម​លក់​អាវុធ​ដែល​បាន​ដាក់​លើ​កម្ពុជា តាំង​ឆ្នាំ​២០២១ មក និង​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ឡើង​វិញ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សេត​វិមាន ក្រោយ​ជំនួប​លើក​ដំបូង​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ជួប​គ្នា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជាទី​រៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ស្រប​ពេល​លោក ត្រាំ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង ថៃ​ផង​ដែរ​។

តាម​ការ​ចេញផ្សាយ​ពី​សេត​វិ​មា​បានឱ្យ​ដឹង​ថា ដោយ​ផ្អែក​លើ​ការ​ស្វែងរក​សន្តិភាព និង​សន្តិសុខ​យ៉ាង​យកចិត្តទុកដាក់​របស់​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​នឹង​លុប​ចោលការ​ហាមឃាត់​អាវុធ​លើ​កម្ពុជា ហើយ​ភាគី​ទាំង ២ បាន​យល់ព្រម​ចាប់ផ្តើម​សមយុទ្ធ​ការពារ​ជាតិ​ទ្វេភាគី «​ឆ្មាំ​អង្គរ​» (ANGKOR SENTINEL) ឡើង​វិញ ដែល​ធ្វើ​ឡើង​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​២០១៧​។

លើស​ពី​នេះ សហរដ្ឋអាមេរិក​នឹង​បង្កើន​កៅអី​សម្រាប់​ទាហាន​កម្ពុជា​នៅ​បណ្តា​សាលា​យោធា​របស់​អា​មេ​រិ​ក​ដូច​ជា West Point, Air Force Academy និង​ផ្សេង​ៗ​ទៀត​។

បន្ថែម​ពី​នេះ​ទៀត សហរដ្ឋអាមេរិក និង​កម្ពុជា បាន​យល់ព្រម​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ក្រុម​ជួញដូរ​គ្រឿងញៀន និង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​ផង​ដែរ​។ ដ្បិត​ឧក្រិដ្ឋកម្ម​ទាំងនេះ បាន​លួច​ប្រាក់​ជាង ១០​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ពី​ជនជាតិ​អា​មេ​រិ​ក​ដែល​ងាយ​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ