ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ ពលរដ្ឋអាយុលើសពី៤០ឆ្នាំ និងលើសទម្ងន់ គួរពិនិត្យសម្ពាធឈាម

45 វិនាទី មុន

ដើម្បី​បញ្ជៀ​ស​ផល​ប៉ះពាល់​ដល់​អាយុជីវិត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ក្រសួងសុខាភិបាល​បាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នានា ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ ហើយ​និង​អ្នក​លើស​ទម្ងន់​មក​ពិនិត្យ​ជំងឺ​ឡើង​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀងទាត់​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នានា ។ ក្រសួង​បាន​ប្រកាស​ថា ការ​ដឹង​ពី​សម្ពាធ​ឈាម​របស់​អ្នក​អាច​ការពារ​ជីវិត​អ្នក…

ដើម្បី​បញ្ជៀ​ស​ផល​ប៉ះពាល់​ដល់​អាយុជីវិត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ក្រសួងសុខាភិបាល​បាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នានា ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ ហើយ​និង​អ្នក​លើស​ទម្ងន់​មក​ពិនិត្យ​ជំងឺ​ឡើង​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀងទាត់​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នានា ។

ក្រសួង​បាន​ប្រកាស​ថា ការ​ដឹង​ពី​សម្ពាធ​ឈាម​របស់​អ្នក​អាច​ការពារ​ជីវិត​អ្នក និង​បង្ការ​ពិការ​ភាព បណ្តាល​ពី​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បណ្តាល​មក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ដំណាក់កាល​ដំបូង វា គឺជា​ជំងឺ​ដែល​មិន​បង្ហាញ​អាកា​រៈ ឬ​រោគ​សញ្ញា​អ្វី​ឡើយ ប៉ុន្តែ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាង​ស្ងៀមស្ងាត់ ។

ប្រភព​ដដែល​បាន​អះអាង​ថា ជំងឺ​នេះ​វា​កើត​មាន​ឡើង គឺ​ដោយសារ​តែ​ទម្លាប់​មិនល្អ​នៅ​ក្នុង​ការ​រស់នៅ​មួយ​ចំនួន​ដូច​ជា របប​អាហារ​ដែល​មិន​មាន​សុខភាព អាហារ​ដែល​សំបូរ​ជាតិ​ខ្លាញ់ ប្រៃ​ខ្លាំង និង​ផ្អែម​ខ្លាំង កង្វះ​សកម្មភាព រាង​កាយ ការ​ប្រើប្រាស់​ថ្នាំជក់ និង​គ្រឿង​ស្រវឹង​ជាដើម ។

ក្រៅពី​ការ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត​ហើយ​នោះ គឺ​ត្រូវ​តែ​ផ្លាស់​ប្តូរ​រ​ឥរិយា​បទ​ក្នុង​ការ​រស់នៅ​មួយ​ចំនួន​ដូច​ជា បន្ថយ​សារធាតុ​បន្ថែម​រស់ជាតិ​មាន​ស្ករ មាន​អំបិល ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប ក៏​ដូច​ជា ទឹកជ្រលក់​ផ្សេង​ៗ​ទៀត ៕