ខេត្តព្រះវិហារ ៖ កម្ពុជា-ថៃ ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចេញពីតំបន់ជម្លោះនៅព្រំដែនត្រឡប់ទៅមូលដ្ឋានដើមវិញហើយ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាយប់ថ្ងៃទី២៦ ខែតុលានេះ។

ការកែសម្រួលយុទ្ធោបករណ៍ និងសព្វាវុធធុនធ្ងន់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ៕

ចែករំលែកព័តមាននេះ