ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​ជាង ១​ពាន់​ធុង​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទឹកផុស

5 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ធុង​ចម្រោះ​ទឹក​ស្អាត​ចំនួន ១ ០៦៥ ធុង ត្រូវ​បាន​ធ្វើ​វិធីចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ១០៦៥ គ្រួសារ​  រស់នៅ​ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ ធុង​ចម្រោះ​ទឹក​ស្អាត​ចំនួន ១ ០៦៥ ធុង ត្រូវ​បាន​ធ្វើ​វិធីចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ១០៦៥ គ្រួសារ​  រស់នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ ព្រឹក​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ​២០២៥ បរិវេណ​សាលាស្រុក​ទឹកផុស ក្រោម​អធិបតីភាព លោក​ជំទាវ មាន សំ​អាន ប្រធាន​គណៈកម្មការ​ទី ៨​ព្រឹទ្ធសភា អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍ ,​សម្ដេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី សមាជិកា​ព្រឹទ្ធសភា​  និង​សមាជិក​ព្រឹទ្ធសភា លោក​ជំទាវ កែ ច​ន្ន​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម លោក​ជំទាវ​ឯកឧត្តម និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត ។

ឯកឧត្តម យិ​ន សា​វ៉េ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អាន​របាយការណ៍​ស្វាគមន៍ បញ្ជាក់​ថា ខេត្តកំពង់ឆ្នាំង​មាន​រោងចក្រ​សហគ្រាស​និង​សិប្បកម្ម​សរុប​ចំនួន ២ ០១៧ មូលដ្ឋាន ដោយ​មាន​កម្មករ និយោជិត សរុប​ចំនួន ៧៦ ៩២ នាក់​។ ដើម្បី​លើកកម្ពស់​សុខ​ខ្មែ​ល​ភាព សាធារណៈ​ខេត្ត​បាន​ផ្គត់ផ្គង់​ទឹក​ស្អាត​ចំនួន​២១ ក្រុមហ៊ុន​ដល់​ក្រុង​ស្រុក​ទាំង​៨ របស់​ខេត្ត ព្រមទាំង​បាន​ជីក​ស្រះ​ទឹក ដល់​សហគមន៍ និង​សាងសង់​អណ្ដូងស្នប់​យ៉ាងច្រើន​ផង​ដែរ​។​ដើម្បី​ទប់ទល់ ស្ថានភាព បម្រែបម្រួល​អាកាសធាតុ ខេត្ត​បាត់​  កសាង​បង្គន់​អនាម័យ​សរុប​ចំនួន​១៣៤ ៥១០ បង្គន់ ស្មើនឹង​៩៧,៩% ។​ខេត្ត​បាន​បង្កើត​ក្រុមការងារ​ប្រចាំការ​នៅ​ច្រកព្រំដែន​ថៃ នឹង​បាន​រៀបចំ​សម្ភារៈ​ឧបភោគបរិភោគ កន្លែង ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​។ គិត​ត្រឹម​ពេល​នេះ​ពលករ​ដែល​បាន​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ​សរុប​ចំនួន​៣,៤៧៤ នាក់ ដោយ​បាន​ទៅ​បំពេញការងារ​បាន​ចំនួន​១ ២២១  នាក់​។​ក្រៅពី​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្តកំពង់ឆ្នាំង​ដែល​បាន​កសាង​ជា​បន្តបន្ទាប់​ប្រជាពលរដ្ឋ​បាន រស់នៅ​ប្រកបដោយ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ មាន​សំ​អាន ប្រធាន​គណៈ​ក​ម្មា​ការ ទី ៨ ព្រឹទ្ធសភា អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ប្រកាស​បើក​ដំណើរការ​អនុវត្ត​គម្រោង​បែងចែក​ចង្ក្រាន​សន្សំ​សំចៃ​ថាមពល និង​ធុង​ចម្រុះ​ទឹក​ស្អាត ដោយ​ឥត​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ ដំណាក់កាល​ទី ២ ដោយ​ដំណាក់កាល​ទី​១​យើង​អនុវត្ត​បាន ៣ ឆ្នាំ​ដំបូង បាន​បញ្ចប់​ហើយ ។ សម្រាប់​គម្រោង​ទី ២​នេះ​នឹង​បែងចែក​ទៅ​តាម​បណ្ដា​ខេត្ត នានា​ដូច​ជា​ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្ត ប៉ៃ លិ​ន ខេត្តរតនគិរី ខេត្ត​មណ្ឌល​គី​រី ខេត្តព្រះវិហារ និង​ខេត្ត​ព្រះ​សីហ​នុ ។

សម្រាប់​ខេត្តកំពង់ឆ្នាំង​គម្រោង​ទទួល​បាន​ធុង​ចម្រោះ​ទឹក​ស្អាត​នេះ​មាន​ចំនួន​ជាង ៧ ម៉ឺន​ធុង ដោយឡែក​ស្រុក​ទឹកផុស​មាន​ជាង ២ ម៉ឺន​ធុង ។​គម្រោង​ចែក​ធុង​ចម្រុះ​ទឹក​ស្អាត​នេះ​មិន​គិតថ្លៃ​ទេ ប៉ុន្តែ សូម​ឱុ​យ​បងប្អូន​យក​ទៅ​ប្រើប្រាស់ កុំ​យក​ទៅ​ទុក​ចោល នឹង​យក​ទៅ​លក់ដូរ​  និង​ត្រូវ​ថែរក្សា ទុកដាក់​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​បែកបាក់ ព្រោះ​ជំនួយ​ឧបត្ថម្ភ​នេះ​ក្នុង គោលដៅ​តែ​មួយ គឺ​ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​  ការ​ផ្ដល់​ធុង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង លើកកម្ពស់​សុខមាលភាព លើកកម្ពស់​ជីវភាព និង​លើកកម្ពស់​បរិស្ថាន របស់​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ