ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោកដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចំពោះការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព

6 ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ ក្នុង​នាមខ្លួន​ខ្ញុំ និង​ក្នុង​នាម​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​ឯកឧត្ដម Anwar…

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ ក្នុង​នាមខ្លួន​ខ្ញុំ និង​ក្នុង​នាម​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​ឯកឧត្ដម Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ដែល​បាន​ជួយ​សម្របសម្រួល​រហូត​ដល់​សម្រេច​បាន​នូវ​កិច្ច «​ព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ​» នា​ពេល​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា​នេះ​។

កិច្ចព្រមព្រៀង​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា និង​ថៃ ដែល​បាន​បញ្ជាក់​ឡើង​វិញ នូវ​ការ​ជឿជាក់​រួម​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​ថា សន្តិភាព​នៅ​តែ​អាច​មាន ដរាបណា​ប្រជាជាតិ​នានា មាន​សេចក្តី​ក្លាហាន និង​សុភ​វិនិច្ឆ័យ​ក្នុង​ការ​បន្ត​ស្វែងរក​សន្តិភាព​ជាមួយ​គ្នា ។

ទាំងនេះ​ជា​ប្រសាសន៍​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ