ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងាត់ តែមិនស្ងៀម

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​(​ស្ងាត់ តែ​មិន​ស្ងៀម​)​របស់ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​-​ថៃ ក្រោម​ការ​ជួយ​រៀបចំ​របស់​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន​និង​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ » ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា ការ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​ទាំង​នៅ​ផ្ទៃក្នុង​ប្រទេស ទាំង​ជាមួយ​ប្រទេស​ជិតខាង គឺជា​អាទិភាព​កំពូល​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ