ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​​លឿន​រេ​ចង្កូត​បុក​រះ​តូប​លក់​សៀវភៅនៅមុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ រងរបួស​ប្រុស​ស្រី​៤​នាក់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បើករថយន្ត​តាក់ស៊ី ក្នុង​ល្បឿន​លឿន រេ​ចង្កូត​បុក​រះ​តូប​លក់​សម្ភារៈ​សិក្សា​អស់​ជាង​១០​តូប នៅ​មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​អាជីវករ​ប្រុស​ស្រី ០៤​នាក់ រង​របួសធ្ងន់​ស្រាល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បើករថយន្ត​តាក់ស៊ី ក្នុង​ល្បឿន​លឿន រេ​ចង្កូត​បុក​រះ​តូប​លក់​សម្ភារៈ​សិក្សា​អស់​ជាង​១០​តូប នៅ​មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​អាជីវករ​ប្រុស​ស្រី ០៤​នាក់ រង​របួសធ្ងន់​ស្រាល ។

ហេតុការណ៍​នេះ​កើតឡើង នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2B-9658 បើក​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​រះ​តូប​លក់​សម្ភារ​សិក្សា នៅ​មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន បណ្តាល​អោយ​ខូចខាត​សម្ភារ​ជា​ច្រើន រួម​ទាំង​បង្ក​អោយ​អាជីវករ ៤​នាក់ រង​របួសធ្ងន់​ស្រាល ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាម​ៗ ។ ចំណែក​ម្ចាស់​រថយន្ត​បង្ក ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង​អូស​យក​រថយន្ត ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ