ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតាំងបង្ហាញ​រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព​ នៅសហរដ្ឋអាម៉េរិក ​រយៈពេល៣ខែ

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ ពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ «សិល្បៈនៃអាទិទេព» បើកឱ្យសាធារណជនចូលទស្សនា នៅសហរដ្ឋអាម៉េរិក ដែលមានរយៈពេល ៣ខែ។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៥…

រាជធានីភ្នំពេញ៖ ពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ «សិល្បៈនៃអាទិទេព» បើកឱ្យសាធារណជនចូលទស្សនា នៅសហរដ្ឋអាម៉េរិក ដែលមានរយៈពេល ៣ខែ។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៥ ខែតុលានេះ បានឱ្យដឹងថា​នារសៀលថ្ងៃ​ម្សិលមិញ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ចល័តមិនអចិន្ត្រៃយ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព ​ នៅសារមន្ទីរសិល្បៈមីនីអាប៉ូលី ​នៃរដ្ឋមីនីសូតា សហរដ្ឋអាម៉េរិក និងមានអ្នកចូលរួមប្រមាណ២០០នាក់។

បើតាមក្រសួង,គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញអំពីបច្ចេកទេសប្រកបដោយទេពកោសល្យនៃការសិតលោហៈរបស់ខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យបច្ចុប្បន្ន តាមររយៈការតាំងបង្ហាញសមុច្ច័យចំនួន១៧៦វត្ថុ (១២៧វត្ថុមកពីសារមន្ទីរជាតិកម្ពុជា និង ៤៩វត្ថុមកពីសារមន្ទីរសិល្បៈអាស៊ីហ្គីមេ)។

ពិព័រណ៍នេះ​សោតរៀបចំឡើងក្រោមកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរសិល្បៈអាស៊ីហ្គីមេ និងសារមន្ទីរសិល្បៈមីនីអាប៉ូលី។

ក្នុងឱកាសនោះ ក៏មានការចូលរួមសម្តែងសិល្បៈរបាំអប្សារា ដោយក្រុមអ្នកសិល្បៈខ្មែរនៅសហរដ្ឋអាម៉េរិក Vatanak Dance Troupe ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធី។

គួរបញ្ជាក់ជូនថា ពិព័រណ៍នេះ មានរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ