ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​«ផ្សារ​ហេង​ឆាយ​លី​»មិន​ទាន់​អស់​ផ្សែង​ផង មក​ទុ​ស្សេ​ខ្សែភ្លើង​បែកផ្សែង​នៅ​ផ្សារ​១៣​មក​រា​ផ្អើល​ទៀត

2 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ខណ​:​ម៉ោង​នេះ​ ផ្សែង​នៅ​បន្ត​ហុយ​ចេញពី​គំនរ​បាក់បែក​ផ្សារ​ទំនើប«​ហេង​ឆាយ​លី​» ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​នៅ​តែ​បន្ត​បាញ់ទឹក​ពន្លត់​នៅឡើយ ស្រាប់តែ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល​ជា​ថ្មី​ទៀត នៅ​ម៉ោង​១០​និង​១៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ដោយសារ​មាន​ឧប្បត្តិ​ហេតុទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បង្ក​ជា​ផ្សែងហុយ​ទ្រលោម​ចេញពី​អគារ​ផ្សារ​១៣​មក​រា…

ខេត្តបាត់ដំបង ​៖ ខណ​:​ម៉ោង​នេះ​ ផ្សែង​នៅ​បន្ត​ហុយ​ចេញពី​គំនរ​បាក់បែក​ផ្សារ​ទំនើប«​ហេង​ឆាយ​លី​» ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​នៅ​តែ​បន្ត​បាញ់ទឹក​ពន្លត់​នៅឡើយ ស្រាប់តែ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល​ជា​ថ្មី​ទៀត នៅ​ម៉ោង​១០​និង​១៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ដោយសារ​មាន​ឧប្បត្តិ​ហេតុទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បង្ក​ជា​ផ្សែងហុយ​ទ្រលោម​ចេញពី​អគារ​ផ្សារ​១៣​មក​រា (​ផ្សារ​ថ្មី​) ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​ ។ អគ្គិភ័យ​ដែល​មាន​តែ​ផ្សែង​នេះ បាន​ធ្វើ​ឲ្យ​សមត្ថ​កិច្ច ប្រជាពលរដ្ឋ ជា​ពិសេស​ ក្រុម​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​អន្តរា​គម​ន៍​ប្រ​សេច​ប្រសាច​ ។

អ្នក​ឃើញ​ហេតុ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ផ្សែង​បាន​ហុយ​យ៉ាង​ខ្លាំង​ចេញពី​ផ្នែក​ខាងលើ នៃ​អគារ​ផ្សារ ជាមួយនឹង​អណ្ដាតភ្លើង​ផង​ដែល​គេ​អះអាង​ថា ជា​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី​ ។ រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ប៉ុន្តែ​អគ្គិភ័យ​ដែល​កើតឡើង​ត្រឹម​មួយ​ដង្ហើមចង្រិត​​នោះ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ផ្សារ​ប្រើប្រាស់​បំពង់​ឧស្ម័ន​ឡើង​បាញ់​ពន្លត់ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ ។ បើ​មិន​ដូច្នេះ​ទេ​ ផ្សារ​១៣​មក​រា ឬ ផ្សារ​ថ្មី​នេះ អាច​នឹង​មាន​វាសនា​មិន​ខុស​ពី​ផ្សារ​ទំនើប«​ហេ​ង​ឆាយ​លី»​​ឡើយ​​ ។

សូម​បញ្ជាក់​ថា ផ្សារ​ទំនើប​«​ហេង​ឆាយ​លី​» ដែល​មានកំ​ពស់​០៤​ជាន់ ស្ថិត​ចំ​កណ្ដាល​ក្រុង​បាត់​ដំបង ត្រូវ​អគ្គិភ័យ​លេប​ត្រ​បាក់យក​អស់ទាំង​ស្រុង ដោយ​ទាំង​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​អស់​ចំនួន​០៥​ល្វែងផ្ទះ​ទៀត​ ។

ចាប់តាំងពី​យប់​កើតហេតុ​ ថ្ងៃ​ទី​២៣ តុលា រហូត​មក​ដល់​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ តុលា​ នេះ ផ្សែង​នៅ​តែ​ហុយ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​ផ្សារ​ និង​ផ្ទះល្វែង​នៅ​ជាប់​ៗ​គ្នា​នោះ ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​ក៏​កំពុង​បន្ត​ជួយ​បាញ់​ទឹក​ពន្លត់​នៅឡើយ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ